
Gaurav
· 2019-04-29
ខុសយ៉ាងណា Ole មិនបន្ទោស De Gea ព្រោះអ្នកចាំទីគេចាំតែចាប់កំហុសទេ
0
អ្នកចាត់ការរបស់ Manhcester United លោក Ole Gunnar Solskjaer នៅតែឈរខាង David De Gea ទោះបីមានការរិះគន់ចំពោះទម្រង់លេងរបស់គេមួយរយៈនេះធ្លាក់ចុះ។
De Gea បានសាងកំហុសចាប់បាល់មិនជាប់ ផ្ដល់កាដូគ្រាប់បាល់ទៅឲ្យ Chelsea ក្នុងកីឡដ្ឋាន Old Trafford ធ្វើឲ្យក្ដីសង្ឃឹមប្រជែង Top4 របស់ United កាន់តែពិបាកដើម្បីបានលេង Champions League នៅរដូវកាលក្រោយ។ អ្នកចាត់ទីលេខមួយរបស់អេស្ប៉ាញបានរបូតគ្រាប់បាល់១១គ្រាប់ ក្នុង១១ប្រកួត ក្នុងនោះ៥ប្រកួតចុងក្រោយរបូត៥គ្រាប់។
ត្បិតសាងកំហុសច្រើនបែបនេះក្ដី Solskjaer នៅតែថាឲ្យកូនចៅដែរ។ សាសួរពីការព្រួយបារម្ភនៃទម្រង់លេងរបស់ De Gea អ្នកចាត់ការរបស់ Man Utd ឆ្លើយថា៖ "ទេខ្ញុំមិនបារម្ភអ្វីទេ ព្រោះខ្ញុំស្គាល់ David។ ពេលដែលអ្នកជាអ្នកចាំទី ឬខ្សែប្រយុទ្ធតែងតែទទួលបានការចាប់អារម្មណ៍ ហើយគ្រប់ពេលដែលខូចឱកាស ច្បាស់ណាស់ដឹងតែចេញក្រហមមុខសារព័ត៌មានហើយ"៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

និយាយមែន! ឆ្នាំទាំង ៣ ជីវិតនេះមិនបាច់ភ័យរឿងដាច់លុយទេ កាន់តែធាត់ កាន់តែហត់នឹងរាប់លុយ

កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ

កាំភ្លើងខ្លីដ៏ប្រណិត របស់អធិរាជបារាំង លោក Napoleon លក់ក្នុងតម្លៃ ១,៨៣ លានដុល្លារ

យោបល់ទាំងអស់ (0)
គ្មានយោបល់