
Gaurav
· 2019-07-22
ក្រោយពេលធ្វើរឿងទាំង៤ អ្នកមិនអាចគេចផុតពីអ្នកមានទេ
#ចំណេះដឹង# #អប់រំ និងការងារ# #ក្លាយជាអ្នកមាន#
0
មនុស្សម្នាក់ៗសុទ្ធតែរំពឹងចង់ក្លាយជាអ្នកមានជានិច្ច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីចំនុចទាំង ៤ ដែលអាចធ្វើឲ្យអ្នកប្រែក្លាយជាអ្នកមានបាន។ តើមានអ្វីខ្លះទៅ?
១. ដំបូងអ្នកត្រូវចេះលត់ដំខ្លួន និងចេះគ្រប់គ្រងខ្លួនឲ្យបានល្អ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច អ្នកនឹងមិនខ្លាចការលំបាកគ្រប់បែបយ៉ាង ហើយអ្នកក៏អាចគ្រប់គ្រងខ្លួនមិនឲ្យចាយលុយផ្តេសផ្តាសដូចគ្នា។ នោះយូរទៅអ្នកនឹងអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួនដោយការខិតខំប្រឹងប្រែងទាំងអស់។
២. បន្ទាប់មកអ្នកមិនត្រូវនៅស្ងៀមទេ ដោយអ្នកគួរតែហ៊ានសាកល្បងធ្វើគ្រប់បែបយ៉ាង។ នៅពេលដែលអ្នកមានចិត្តក្លាហាន ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង នោះឱកាសនៃការទទួលបានទ្រព្យច្រើនគឺខ្ពស់។
៣. បន្ទាប់មកទៀត អ្នកត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ទើបអ្នកអាចក្លាយជាអ្នកដែលអាចរកបានប្រាក់ច្រើន ដោយការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។
៤. ចុងក្រោយ អ្នកត្រូវចេះចែករំលែក ព្រោះការចែករំលែកនេះអាចនាំឲ្យជីវិតអ្នកកាន់តែប្រសើរ។ ផ្ទុយទៅវិញ ប្រសិនជាអ្នកជាមនុស្សអាត្មានិយម នោះជីវិតអ្នកនឹងគ្មានថ្ងៃប្រសើរឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពិតជាចង្រៃមែន !យុវជនទំនើងពីរក្រុម អត់កាងារធ្វើយកដបសាំងមកដុតគប់គ្នាលេងនៅមុខផ្ទះលក់ចាប់ហួយរបស់អ្នកដទៃ

ពេលអ្នកដទៃមានទុក្ខ ជួបបញ្ហា តែងតែមានខ្ញុំនៅក្បែរ ចុះពេលខ្ញុំមានទុក្ខ តើអ្នកណាលួងខ្ញុំ?

មិនរាប់លើមុខមាត់ ទ្រព្យសម្បត្តិ តែបើអ្នកមានលក្ខណៈទាំង ៤ នេះបញ្ជាក់ថា អ្នកជាស្ត្រីជោគជ័យយ៉ាងពិតប្រាកដ

ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

យោបល់ទាំងអស់ (0)