
Rachana
· 2019-08-03
សូមមកដឹង! ពីប្រវត្តិ និងអត្ថន័យរបស់រូបសំណាក «កាំភ្លើងកួចកាណុង»
#រូបសំណាក# #ចំណេះដឹង# #អប់រំ និងការងារ#
0
១-អត្ថន័យរូបសំណាកកាំភ្លើងកួចកាណុង
ដោយឡែកប្រទេសកម្ពុជារូបសំណាកកាំភ្លើងកួចកាណុង (Non-Violence sculpture) ដែលស្ថិតនៅរង្វង់មូលស្ពានជ្រោយចង្វារនេះ គឺតំណាងឲ្យភាពគ្មានអំពើហឹង្សា ជាពិសេសគឺការបញ្ចប់សង្រ្គាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។
រូបសំណាកនេះផលិតឡើងពីកាំភ្លើងរាប់ពាន់ដើម ដែលជាសំណល់ប្រមូលបានពីសង្រ្គាម និងការប្រគល់ជូនពីប្រជាពលរដ្ឋ បន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងឆ្នាំ១៩៩៧ ក្រោយពីកម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលរបស់ខ្លួនជាស្ថាពរ ហើយវាត្រូវបានដាក់សម្ភោធនៅក្នុងខែឧសភា ឆ្នាំ១៩៩៨។
២-ប្រវត្តិរូបសំណាកកាំភ្លើងកួចកាណុង
រូបសំណាកកាំភ្លើងកួចកាណុងមុនដំបូងគេបង្អស់ ត្រូវបានស្ថាបនាឡើងដោយស្ថាបត្យករស៊ុយអ៊ែតម្នាក់ គឺលោក Carl Fredrik Reuterswarp។ លោកបានស្ថាបនារូបសំណាកនេះឡើងក្រោយពីមិត្តភ័ក្ត របស់លោកម្នាក់ឈ្មោះ John Lennon ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងក្រុម Beatle ត្រូវបានគេបាញ់សម្លាញ់នៅសហរដ្ឋអាមេរិចក្នុងឆ្នាំ១៩៨០។
ក្រោយមកលោកបានប្រគល់រូបសំណាកាំភ្លើងកួចកាណុងនេះទៅឲ្យអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ១៩៨៨ ហើយវាត្រូវបានគេដាក់តាំងបង្ហាញនៅទីសាធារណៈ និងក្លាយជាទីចាប់អារម្មណ៍មួយនៅក្នុងទីក្រុងញ៉ូវយ៉ករហូតមកដល់ពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះមានរូបសំណាកកាំភ្លើងកួចកាណុងយ៉ាងតិចចំនួន ១៧ទៀត នៅតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោកក្នុងនោះមានដូចជា ប្រទេសស៊ុយអ៊ែត បារាំង អាហ្រិ្វចខាងត្បូង ស្វីស អាឡឺម៉ង់ សហរដ្ឋអាមេរិច ចិន លុច សំបួ និងដាណឺម៉ាក់ជាដើម។ ហើយក្នុងនោះប្រទេសស៊ុយអ៊ែតមានរហូតដល់ទៅចំនួន ១០ រូបសំណាកឯណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស៊យធំហើយប្រុសៗ! ស្រឡាញ់ រៀបការប៉ះមនុស្សស្រី ៣ ប្រភេទនេះ ជីវិតអ្នកមានតែធ្លាក់ចុះ រកលុយក៏មិនបានដែរ

រឿង៤យ៉ាងដែលឪពុកម្តាយត្រូវបង្រៀនកូនជាចាំបាច់ បើចង់អោយពួកគេក្លាយជាក្មេងល្អ

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

ទោះផែនដីរលាយទៀត ក៏អ្នកនៅតែ Single ដែរ បើអ្នកនៅតែប្រកាន់គំនិតទាំងនេះ

យោបល់ទាំងអស់ (0)