
Punthea
· 2019-03-17
របស់៥យ៉ាងដែលបំផ្លាញសក់អ្នកបានយ៉ាងងាយ!
0
១-សក់អ្នកខ្លាចអ្នកប្រើសាប៊ូកក់សក់មួយម៉ាកក្នុងរយៈពេលយូរណាស់។ នៅពេលដែលអ្នកប្រើយូរ មិនផ្លាស់ប្តូរ នឹងធ្វើឲ្យសក់អ្នកងាយកើតមានបញ្ហាណាស់។ ដូចនេះ អ្នកគួរតែប្រើច្រើនម៉ាក ទើបអាចការពារសក់អ្នកឲ្យមានសុខភាពល្អ។
២-សក់អ្នកខ្លាចបំផុតគឺថ្នាំលាបសក់។ នៅពេលដែលអ្នកតែងប្តូរពណ៌សក់ នឹងអាចបំផ្លាញសរសៃសក់អ្នកយ៉ាងងាយ ថែមទាំងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកទៀតផង។
៣- សក់អ្នកក៏ខ្លាចពេលដែលអ្នកដាក់លាបសក់ ព្រោះអាចធ្វើឲ្យសក់អ្នកជ្រុះខ្លាំង ថែមទាំងងាយឡើងអង្គែលទៀតផង។ ដូចនេះ បើអ្នកចង់ប្រើថ្នាំអប់ អ្នកគួរតែលាងឲ្យស្អាត ទើបមិនប៉ះពាល់ដល់សុខភាពសក់។
៤-សក់អ្នកខ្លាចខ្លាំងពេលដែលអ្នកតែងតែប្រើម៉ាស៊ីនក្តៅដើម្បីផ្លុំ ឬគាប ដោយវាអាចបំផ្លាញសក់អ្នកក្នុងរយៈពេលខ្លី។ ដូចនេះ បើអ្នកចង់ឲ្យសក់អ្នករលោងស្អាត អ្នកមិនគួរគាបច្រើនឡើយ។
៥-សក់ខ្លាចពេលដែលអ្នកប្រើទឹកក្តៅដើម្បីកក់សក់។ ដូចនេះ អ្នកគួរតែប្រើទឹកធម្មតាបានហើយ ទើបមិនធ្វើឲ្យខូចសរសៃសក់អ្នកយ៉ាងងាយ។ អ្នកគួរតែចៀសពីការធ្វើរឿងទាំងឡាយខាងលើ ដើម្បីការពារសក់អ្នកឲ្យមានសុខភាពល្អ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន ចង់ពង្រីកទីផ្សារ ក្នុងប្រទេសវៀតណាម
ដុសធ្មេញរាល់ថ្ងៃ មិនប្រាកដអ្នកក្លិនដង្ហើមល្អនោះទេ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសូទ្រនិគម
ធ្លាប់ឮរបបអាហារក្បាលពោះរាបស្មើទេ? អ្នករស់នៅតាមតំបន់សមុទ្រមេឌីទែរ៉ាណេអនុវត្តរបបអាហារដ៏អស្ចារ្យបំផុតរបស់ខ្លួន ញ៉ាំច្រើនក៏មិនដុះក្បាលពោះ
យោបល់ទាំងអស់ (0)