
TNAOT News
· 2024-04-25
លោកតា សារ៉េត មានវ័យ៧៥ឆ្នាំហើយ តស៊ូងើបតាំងពីម៉ោង៥ទៀបភ្លឺ ដើររើសសំបកកំប៉ុងទាំងខ្លួនមានជំងឺប្រចាំកាយ
#ជំងឺប្រចាំកាយ# #ស៊ូ-ស៊ូ Fighting# #លោកតា សារ៉េត# #សង្គម# #ព័ត៌មានសង្គម#
6574
ពន្លឺព្រះអាទិត្យរះស្របពេលម៉ោង៥ ទៀបភ្លឺជារៀងរាល់ថ្ងៃ លោកតាវ័យចំណាស់ កម្សត់ម្នាក់ តែងតែទាញកង់ដែលមានសម្ពាយសំបកកំប៉ុងផង ដបផង ច្រកថង់សំពីងសំពោងដាក់ពីក្រោយកង់ ដោយដើររើសអេតចាយតាមដងផ្លូវដើម្បីលក់យកថវិកាមកចិញ្ចឹមជីវិតដ៏កម្សត់មួយនេះ ខណៈភ្នែក ត្រចៀកប្រើការស្ទើរមិនកើត និងរាងកាយកាន់តែចាស់ទ្រុឌទ្រោមយ៉ាងណាក្តី។
លោកតាចាស់ជរា និងមានជីវិតដ៏កម្សត់ម្នាក់នេះមានឈ្មោះ អ៊ូច សារ៉េត អាយុ៧៥ឆ្នាំ បច្ចុប្បន្នរស់នៅម្នាក់ឯងក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈប្រពន្ធដើមបានលែងលះជាមួយគ្នាច្រើនឆ្នាំមកហើយ ឯប្រពន្ធក្រោយក៏បានស្លាប់ចោលទៀត។ លោកតា គ្មានសាច់ញាតិ កូនៗសម្រាប់ទីពឹងទេ និងមិនមានមុខរបរផ្សេងទេក្រៅពីបង្ខំចិត្តរករបរដើររើសអេតចាយ ដើម្បីលក់ដោះស្រាយក្រពះនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការប្រឹងប្រែងរស់ទាំងត្រដាបត្រដួស អង្គុយលើកង់ដោយជើងម្ខាងប្រឹងទប់ជ្រែងខ្លាចដួលកង់ និងជើងម្ខាងទៀតប្រឹងដោលទៅមុខដើម្បីរកសំបកកំប៉ុង សំបកដប និងសម្ភារផ្សេងៗដែលអាចជួញដូរបាននៅតាមដងផ្លូវសាធារណៈរាល់ថ្ងៃនេះ គឺដើរទាំងលោកតា សារ៉េត មិនបានសម្រាក និងបរិភោគបានគ្រប់គ្រាន់នោះទេ ហើយលោកតាបានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT ថាកាលពីមុន លោកតារស់នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ជាអ្នកធ្វើស្រែចំការ លុះដល់ប្រពន្ធក្រោយរបស់លោកតាបានទទួលមរណភាពទៅ ក៏សម្រេចចិត្តផ្លាស់ប្តូរទីលំនៅមករួមរស់នៅទីតាំងបច្ចុប្បន្នក្រោមដំបូលផ្ទះតូចមួយតែម្នាក់ឯង ក្នុងនាមជាអ្នកចាំដីចំការឲ្យគេប៉ុណ្ណោះ។ លោកតា អ៊ូច សារ៉េត បានប្រកបរបរជាអ្នករើសអេតចាយតាមផ្លូវសាធារណៈនេះរយៈពេលប្រហែល២ឆ្នាំមកហើយ ពោលមិនមានរបរណាផ្សេងនោះទេ ណាមួយវ័យក៏កាន់តែចាស់ទ្រុឌទ្រោម ភ្នែកក៏ស្រវាំង ត្រចៀកក៏ធ្ងន់ស្តាប់មិនសូវឮច្បាស់ផងនោះ។ លោកតាតែងតែទទួលបានការអាណិតស្រលាញ់ពីអ្នកស្រុក ដោយអ្នកខ្លះជូនបាយ ម្ហូប និងថវិកាបន្តិចបន្តួចនៅតាមដងផ្លូវ ព្រោះឃើញគាត់ចាស់ណាស់ទៅហើយ ពេលឈឺម្តងៗគឺបានអ្នកជិតខាងនោះទេជាអ្នកមើលថែរក្សាផងដែរ។
លោកតា សារ៉េត បានប្រាប់ក្រុមការងារសារព័ត៌មាន TNAOT បន្តទៀតថា រាល់ថ្ងៃនេះមិនមានអ្វីត្រូវរំពឹងនោះទេ ក្រៅពីចេញពីផ្ទះមានកង់មួយដើរត្រុកៗ ស្ទើរតែរាល់ថ្ងៃដើម្បីតែបំពេញចម្អែតក្រពះបីពេល និងសល់ថវិកាបន្តិចបន្តួចដើម្បីទិញថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺប្រចាំកាយតែប៉ុណ្ណោះ។ ពីសារព័ត៍មាន TNAOT គ្មានអ្វីអាចជួយលោកតាបានច្រើនទេ ក្រៅពីជូនជាថវិកាបន្តិចបន្តួច និងសូមផ្តល់ជាកម្លាំងចិត្តដល់លោកតា ស៊ូ-ស៊ូ and Fighting! យើងខ្ញុំសូមជូនពរឲ្យលោកតាជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ គ្រប់ប្រការផងដែរ៕សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សែនសោកស្ដាយ! ប្រធានការិយាល័យអប់រំម្នាក់ ដែលទឹកកួចបាត់ខ្លួន ពេលនេះរកឃើញសាកសពហើយ
មុននេះបន្តិច រថយន្តដឹកដីបើករេពេញផ្លូវ ទៅបុករះចូលផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ
បោះបង់ មិនមែនយើងទន់ខ្សោយទេ តែវាជាភាពក្លាហានបំផុត ដែលយើងធ្វើដើម្បីប្រឈមមុខនឹងការពិត
ការវាយឆ្មក់ជាថ្មីរបស់រុស្ស៊ីលើទីក្រុងគៀវ បានសម្លាប់មនុស្ស ៦នាក់ និងរបួស ១៩នាក់
យោបល់ទាំងអស់ (0)