
Punthea
· 2019-03-27
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសូទ្រនិគម
0
ខេត្តសៀមរាប៖ ពលរដ្ឋនៅស្រុកសូទ្រនិគម ចំនួន១៤គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅ បានទទួលនូវអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។
ពិធីប្រគល់អំណោយជូនពលរដ្ឋរងគ្រោះនេះបានធ្វើឡើងកាលពីរសៀលថ្ងៃ ទី ២៦ ខែមីនា ឆ្នាំ២០១៩។
លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូននោះទេ ប៉ុន្តែនេះជាការសម្រាលទុក្ខលំបាករបស់បងប្អូន អ៊ុំពូមីង ខ្លះតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានបាតុភូតភ្លៀង លាយជាមួយខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៤ គ្រួសារ (រលំ៤ គ្រួសារ និងប៉ះពាល់ធ្ងន់ ១០គ្រួសារ) ក្នុងនោះមកពីឃុំខ្នារពោធិ៍ ១គ្រួសារ (រលំ) និងឃុំតាយ៉ែក ១៣គ្រួសារ (រលំ៣គ្រួសារ)។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ ធុងទឹក២ អង្ករ២៥គីឡូក្រាម និង ថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ ធុងទឹក២ អង្ករ២៥គីឡូក្រាម និងថវិកា ១សែនរៀល ។
ជា ស្រស់
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)