
TNAOT News
· 06-10
សាកលវិទ្យាល័យUPSI បង្ហាញអត្តសញ្ញាណនិស្សិត១៥នាក់ ដែលស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
#សាកលវិទ្យាល័យ# #NEW NEWS# #ព័ត៌មាន# #អត្តសញ្ញាណប័ណ្ណ# #ប្រទេសម៉ាឡេស៊ី# #ព័ត៍មានអន្តរជាតិ# #គ្រោះថ្នាក់ចរាចណ៍#
2968
សាកលវិទ្យាល័យUPSI ម៉ាឡេស៊ីបានបង្ហាញអត្តសញ្ញាណនិស្សិតទាំង១៥នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងពេលធ្វើដំណើរត្រឡប់ពីវិស្សមកាលថ្ងៃបុណ្យរយ៉ាហាជីវិញនៅខេត្តប៉េរ៉ក់ កាលពីព្រលឹមថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥។
ក្រោយឧបទ្ទវហេតុ គ្រោះថ្នាក់រថយន្តក្រុងដឹកសិស្សនិស្សិត បុកនឹងរថយន្តមួយគ្រឿងទៀត ភ្លាមៗ លោកនាយករដ្ឋមន្រ្តីអាន់វ៉ារ អ៊ីប្រាហ៊ី ក៏បានចេញបញ្ជាឲ្យមានការស៊ីបអង្កេតបន្ទាន់ជុំវិញហេតុការណ៍កើតឡើងដ៏រន្ធត់នេះ។
បើយោងតាម លោក Noor Hisam មេប៉ូលីសប៉េរ៉ក់ បាននិយាយថា រថយន្តក្រុងនោះបានដឹកនិស្សិត សាកលវិទ្យាល័យ UPSI ចំនួន ៤២ នាក់ដែលមានអាយុចន្លោះពី ២១ ទៅ ២៣ ឆ្នាំ ។ និស្សិត ១៣នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ជនរងគ្រោះពីរនាក់កំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ដោយសាររបួសធ្ងន់ធ្ងរ រីឯ ២០នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះតែមិនធ្ងន់ធ្ងរ ខណៈ ៦ នាក់ស្ថិតក្នុងស្ថានភាពធម្មតាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)