
Pisey trip
· 06-11
ស្នេហាមិនមែនជាការបង្ខំ
#ចំណេះដឹង# #ក្តីស្រឡាញ់# #ស្នេហា#
2184
រឿងរ៉ាវស្នេហា គឺអ្នកមិនបាច់បង្ខំដៃគូរស្នេហា ឬនរណាម្នាក់ឱ្យផ្តល់ពេលវេលា ដើម្បីនៅជាមួយអ្នកនោះទេ ព្រោះបើទោះបីជាគេរវល់យ៉ាងណាក៏គង់តែឆ្លៀតបាន បើសិនអ្នកជាមនុស្សសំខាន់។ មិនបាច់បង្ខំនរណាម្នាក់ឱ្យរក្សាសន្យា ឬរម្លឹកច្រើនលើកច្រើនសារ ព្រោះបើគេចង់រក្សាសន្យា ហើយចង់ធ្វើវាដើម្បីអ្នកពិតមែនគេគង់តែធ្វើ។

មិនបាច់បង្ខំនរណាម្នាក់ ឱ្យខ្វល់ពីអ្នក Take Careអ្នក ព្រោះមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដគេគង់តែធ្វើវាដោយខ្លួនឯង ព្រោះវាជារឿងធម្មជាតិរបស់អ្នកស្រឡាញ់គ្នា ក្តីស្រឡាញ់ដោយគ្មានការបង្ខិតបង្ខំ ទើបជាក្តីស្រឡាញ់ចេញពីចិត្តបរិសុទ្ធ យ៉ាងណាមិញក្តីស្រឡាញ់រឿងស្នេហា មិនអាចបង្ខំបានឡើយ បើយើងស្រឡាញ់នរណាម្នាក់ហើយ តោងយកចិត្តគេដាក់ចិត្តឯង ព្យាយាមបើកសិទ្ធិឯកជនភាពឱ្យគេ បានធ្វើអ្វីដែលគេចង់ធ្វើ ត្រូវចាំថាស្នេហាគឺជារឿងស្ម័គ្រចិត្តទាំងសងខាង កុំគិតថាខ្លួនឯងជាម្ចាស់គេ ខ្លួនឯងមានសិទ្ធិលើកគេគ្រប់ជំពូក ក្រៅពីខ្លួនឯងគេមិនអាចស្រឡាញ់អ្នកណាផ្សេងបានទេ ឬក៏ពេលខ្លះខ្ញុំឃើញបងប្អូនស្រីៗគ្នាយើង គាន់តែដៃគូស្នេហា សង្សារ ឬក៏ប្តីសម្លឹងមើលទៅស្រីដទៃ ក៏ខឹង តាំងធ្វើងិកង៉ក់ រករឿងដាក់បន្ទុកទៅភាគីខាងប្រុស ត្រង់នេះខ្ញុំសូមប្រាប់ទៅចុះមនុស្សប្រុសចូលចិត្តមនុស្សស្រីដែលយល់ចិត្តគាត់ មិនមែនមនុស្សស្រីចេះតែរករឿង ចេះតែសន្សំរឿង ដូចពាក្យគេថា មនុស្សស្រីរឹងមាំ ជាមនុស្សដែលគួរឱ្យស្ញើចសរសេរ តែកុំឱ្យតែរឹងក្បាលទៅបានហើយ សរុបមកវិញ មិនមែនថាមិនចង់ឱ្យមានការស្នើសុំឬទាមទារនោះទេ តែត្រូវតែមើលកាលៈទេសៈ ឧទាហរណ៍ សង្សារ ឬប្តី របស់យើងសុំទៅកម្មវិធីចួបជុំបងប្អូន បាត់យូរតេរក គាត់ប្រាប់ថា សុំពេលម៉ោងប៉ុណ្ណេះ សុំម៉ោងប៉ុណ្ណោះ បើដល់ពេលកំណត់ហើយមិនឃើញ អាចមានរឿងពីរ ទី១គឺគាត់ស្រវឹងមកមិនរួច ទី២គឺអ្នកក្នុងកម្មវិធីមិនឱ្យមក ត្រង់នេះត្រូវចាំថាជាមនុស្សស្រីត្រូវឱ្យតម្លៃខ្លួនឯង និងមនុស្សដែលខ្លួនស្រឡាញ់
ត្រូវទៅតាមគាត់ ទាមទារយកគាត់មកវិញឱ្យបាន តែមិនមែនទៅដោយកំហឹង ទៅដល់ជេរប្រទិចផ្តាសារ នោះទេ ពេលខ្លះមនុស្សប្រុសគាត់ចង់ណាស់ គឺចង់ឱ្យយើងបង្ហាញការយកចិត្តទុកដាក់លើគាត់នៅក្នុងអំឡុងពេលនោះ មានខ្លះទៀត បន់ឱ្យតែសង្សារ ឬប្រពន្ធ ទៅតាមព្រោះអីគាត់មិនអាចទៅចោលមិត្តភក្តិ ឬបងប្អូនដោយគ្មានមូលហេតុបានទេ ពេលយើងទៅដល់គាត់នឹងមកវិញបានឆាប់ផង និយាយយូរទៅកាន់តែយូរទៅហើយ ចាំចួបគ្នានៅអត្ថបទក្រោយណា
អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)