TNAOT News

· 06-12

ក្រសួងព័ត៌មាន បដិសេធក្រោយមានជនខិលខូចប្រើបច្ចេកវិទ្យាAI ផ្សព្វផ្សាយព័ត៌មានមិនពិត

#ទូរទស្សន៍ជាតិកម្ពុជា# #ក្រសួងព័ត៌មាន# #NEW NEWS# #AI# #សង្គម# #បច្ចេកវិទ្យា# #ព័ត៌មានសង្គម#

2182

កាលពីពេលថ្មីៗមានវីដេអូផ្សព្វផ្សាយអំពីជង្ហក់ផ្លូវដ៏ធំ ដែលមានស្លាកឈ្មោះទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ក្រោយពីមានការចែករំលែក ក្រសួងព័ត៌មាន បានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជាពិសេសម្ចាស់គណនីលុបវីដេអូ និងបញ្ឈប់ជាបន្ទាន់រាល់ការបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការប្រើប្រាស់រូបសញ្ញា (Logo) ឈ្មោះរបស់ក្រសួង ស្ថាប័ន និងអង្គភាពផ្លូវការនានា ក្នុងគោលបំណងកេងចំណេញផ្នែកណាមួយឬបង្ខូចរូបភាព កេរ្តិ៍ឈ្មោះរបស់អង្គភាព ស្ថាប័ននោះ។ ម្យ៉ាងវិញទៀត ការបង្កើតមាតិកានេះបានធ្វើឱ្យប៉ះពាល់ដល់ឈ្មោះរូបភាព កិត្តិយសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ។

បន្ថែមពីនេះ ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក៏កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនឹងករណីបង្កើតព័ត៌មានក្លែងក្លាយមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)