TNAOT News

· 06-12

ប្រើរយៈពេល ៤ថ្ងៃ! ទីបំផុតសមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មកាប់សម្លាប់មនុស្ស នៅស្រុកសំរោង បានហើយ

#ខេត្តតាកែវ# #NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ព័ត៌មានសង្គម#

2239

ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោងត្រូវបានសមត្ថកិច្ចនគរបាលខេត្ដតាកែវ សហការណ៍ជាមួយកម្លាំងនគរបាលខេត្ដរតនៈគីរី បំបែកសំណុំរឿងបានហើយដោយឃាត់ខ្លួនជនសង្ស័យម្នាក់ (ផ្ដើមចេញពីរឿងគំនុំ)។ជនសង្ស័យឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ29ឆ្នាំ ដែលជាឃាតករកាប់សម្លាប់មនុស្ស នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដរតនៈគីរីឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង បន្ទាប់ពីរូបគេធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃ។បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីនេះផ្ដើមចេញពីរឿងគំនុំ«ខឹងរឿងជនរងគ្រោះធ្លាប់វៃគេ ក៏កើតមានចិត្តគុំក្នុងចិត្តថានឹងកាប់សម្លាប់សងសឹកវិញអោយបាន»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)