TNAOT News

· 06-12

កម្លាំងជំនាញឃាត់រថយន្តសាំយ៉ុងចំនួន ០៨គ្រឿង ដឹកត្រីក្លាសេប្រភេទ (ត្រីពោនិងត្រីកាប)នាំចូលពីប្រទេសថៃ គ្មានលិខិតអនុញ្ញាត

#NEW NEWS# #សង្គម# #គ្មានលិខិតអនុញ្ញាត# #ត្រីក្លាសេ# #ព័ត៌មានសង្គម#

2920

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញបានពិនិត្យឃើញរថយន្តសាំយ៉ុងចំនួន ០៨គ្រឿង ដឹកត្រីក្លាសេប្រភេទ (ត្រីពោនិងត្រីកាប) នាំចូលពីប្រទេសថៃ មកក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រោយឃាត់បាន ត្រីក្លាសេចំនួន ២៤តោនសមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយលទ្ធផលនៃការសាកសួរបានដឹងថា រថយន្តទាំង០៨គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចំនួនតែ ១០តោនតែប៉ុណ្ណោះ ដូច្នេះត្រីក្លាសេចំនួន ១៤តោន ទៀតមិនមានការអនុញ្ញាតនោះទេ។ ស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដេីម្បីអនុវត្តបន្តតាមនីតិវិធីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស