
TNAOT News
· 06-13
ភ្លៀងធ្លាក់ខ្លាំងនៅថៃ បង្កឲ្យមានការរអិលបាក់ដីបិទកំណាត់ផ្លូវមួយចំនួន
#ជំនន់ទឹកភ្លៀង# #ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #គ្រោះធម្មជាតិ# #ភ្លៀងធ្លាក់ខ្លាំង# #ព័ត៍មានអន្តរជាតិ#
2341
ជំនន់ទឹកភ្លៀងដ៏ខ្លាំងបានបង្កឲ្យមានផលប៉ះពាល់នៃនៅស្រុក Ban Hua Nam Mae Hong Son ភូមិ៤ Huai Puling ស្រុកមឿង ចាប់តាំងពីម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី១១ ខែមិថុនា រហូតដល់យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ដីបិទកំណាត់ផ្លូវមួយចំនួនមិនអាចធ្វើចរាចរណ៍ និងទឹកជំនន់ភ្លាមៗ។ ការរអិលបាក់ដីនៅតំបន់នោះបានធ្វើឲ្យខកខានដល់ដំណើរការដឹកជញ្ជូន ដែលធ្វើឲ្យមិនអាចឆ្លងកាត់បាន។ាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្យល់មូសុងមួយកំពុងបោកបក់ពាសពេញភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ខណៈដែលខ្យល់មូសុងនិរតីដ៏ខ្លាំងក្លាបានបោកបក់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ។ គំរូអាកាសធាតុនេះត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅភាគឦសាន និងខាងកើត និងមានភ្លៀងធ្លាក់ខ្លាំងពីតំបន់ខាងជើង និងខាងត្បូង។
អាជ្ញាធរថៃ ក៏បានប្រកាសឲ្យប្រជាពលរដ្ឋនៅតំបន់ទាំងរងគ្រោះ គួរតែត្រៀមលក្ខណៈសម្រាប់ភ្លៀងធ្លាក់បង្គួរ ដល់ខ្លាំង និងត្រៀមខ្លួនក្នុងករណីមានទឹកជំនន់ភ្លាមៗ ពិសេសនៅតំបន់ទំនាប និងជើងភ្នំ។ កសិករត្រូវបានណែនាំឲ្យចាត់វិធានការបង្ការដើម្បីការពារដំណាំពីការខូចខាតដែលអាចកើតមានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)