TNAOT News

· 06-13

អ្នកជំនួញអនឡាញ អ្នកនាង ស្រីអូន ប្រកាសឆន្ទៈឈប់ផលិត និងវិចខ្ចប់ផលិតផលរបស់ខ្លួន នៅឯប្រទេសថៃ

#អ្នកជំនួញអនឡាញ# #ស្រីអូន# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

2146

អ្នកជំនួញអនឡាញដ៏ល្បី អ្នកនាង ស្រីអូន បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមបង្ហាញពីឆន្ទៈក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដោយអ្នកនាងបានប្រកាសឈប់ធ្វើការផលិតនិងវិចខ្ចប់ផលិតផលរបស់ខ្លួន នៅឯប្រទេសថៃបន្តទៀត ដោយងាកមកបើករោងចក្រផលិតនៅប្រទេសកម្ពុជាវិញ ដោយសំណេរនេះទទួលបានការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន។

នេះបើយោងតាមការបង្ហោះសំណេរក្នុងបណ្ដាញសង្គមរបស់ អ្នកនាង ស្រីអូន បានបង្ហាញពីឆន្ទៈបែបនេះថា៖ «លាហេីយសៀម ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិដែលវិចខ្ចប់នៅសៀមគឺលែងមានបន្តផលិតទៀតហេីយ ស្រីអូនបុស្បាឈាមជ័រជាខ្មែរកំពុងរត់ការបេីករោងចក្រផលិតអាហារបំប៉ន​ និងSkincare នៅខ្មែរផ្ទាល់ដោយស្ដង់ដារ កំលាំងពលកម្មនៅខ្មែរចរាចរណ៍លក់ក្នុងខ្មែរនិងក្រៅប្រទេស លុយមូលក្នុងស្រុកយេីង»។

អ្នកលក់អនឡាញក៏បានបន្តបញ្ជាក់ទៀតថា៖ « បច្ចុប្បន្នភាពផលិតផលរបស់ក្រុមហ៊ុនមានច្រេីនប្រទេសដូចជា អាមេរិក សឹង្ហបុរី កូរ៉េ ម៉ាឡេសុី សៀម ចឹងសម្រាប់ផលិតផលនៅសៀ មនាងខ្ញុំដកចេញបានយ៉ាងងាយ ហេតុផល គ្រាន់តែជាកន្លែងវិចខ្ចប់ប៉ុណ្ណោះ ព្រោះសារធាតុគ្រឿងផ្សំខ្ញុំទិញពីអុឺរ៉ុបទាំងអស់ភាគច្រេីន ងាយៗសប្បាយៗ ជាតិនិយមដូចតែគ្នា គេបិត យេីងបេីកក្នុងស្រុកលុយមូលក្នុងដែនដីសុវណ្ណភូមិយេីង ខ្មែរមិនអន់ទេ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)