
Poraman
· 2020-02-20
ស្ងាត់ៗ JamesMa ជាGuest របស់ការប្រគំតន្ត្រីមួយ តែងខ្លួនសង្ហាប្លែកតែម្តង!
#JamesMa# #កម្សាន្ត# #តារាអន្តរជាតិ# #តារាសម្តែង# #ទេពកោសល្យ# #អ្នកគាំទ្រ#
850
JamesMa ជាតារាសម្តែងដែលមានប្រិយមិត្តគាំទ្រមិនតិចនោះទេព្រោះតែសមត្ថភាពសិល្បៈរបស់លោក។ មិនថាជាការសម្តែងតែតារារូបនេះក៏មានទេពកោសល្យក្នុងការច្រៀងរាំមិនអន់នោះទេ ហើយលោកតែងតែច្រៀងបទចម្រៀង លេងភ្លេង ជូនដល់អ្នកគាំទ្រលោកជាច្រើនបទនៅពេលដែលមានការជួបជុំអ្នកគាំទ្រម្តងៗ។
ថ្មីៗនេះលោកក៏បានចូលរូមជាចំណែកមួយរបស់ Concert Aof Magic Night Concert ដែល JamesMa ក៏បានច្រៀងក៏ដូចជាសម្តែងបានយ៉ាងល្អសម្រាប់ឆាកមួយនេះដែលទទួលនាមកាតសរសើរពីបណ្តាអ្នកគាំទ្រមិនដាច់ពីមាត់ឡើយ។
ជាចំណីអារម្មណ៍ថ្មីរបស់អ្នកគាំទ្រទៀតហើយព្រោះលោកបានសម្តែង Show ពិសេសៗជាមួយតារាផ្សេងៗយ៉ាងគួរអោយទាក់ទាញ មិនថាជាការស្លៀកពាក់ប្លែកសង្ហា ការរាំដ៏រស់រវើក កក្រើកឆាកផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)