Tay Auto
· 2020-11-19
រថយន្តលំដាប់សេដ្ឋី Mercedes-Maybach S680
#រថយន្ត# #Torque# #Maybach# #Biturbo# #បច្ចេកវិទ្យា# #Mercedes#
12631
កាលពីខែកញ្ញា កន្លងទៅយើងបានឃើញវត្តមានរថយន្តថ្មីស្រឡាងមួយមកពីក្រុមហ៊ុនដ៏ល្បីនៅអាល្លឺម៉ង់នោះគឺ Mercedes Benz S Class ដែលត្រូវបានគេស្គាល់ថាជារថយន្ត Sedan លំដាប់កំពូលមួយរបស់ Mercedes ហើយនៅប៉ុន្មានម៉ោងមុននេះមាន Channel ល្បីៗរបស់ប្រទេសនានា កំពុងទាញយករថយន្តមួយទៀតនៅក្នុងត្រកូល S Class មកធ្វើប្រធានបទ ហើយវាក៏ជាការទន្ទឹងរងចាំរបស់យើងទាំងអស់គ្នាផងដែរ។ ក្រៅពី S Class ធម្មតារបស់ Mercedes Benz យើងក៏ចង់ឃើញទៀតនោះគឺ V12 របស់វាដែលពីមុនយើងស្គាល់ថា Mercedes Maybach S650។
សម្រាប់ឆ្នាំថ្មីនេះវិញគឺវាបានចេញមកជា 3ជម្រើសគឺ៖
- ទី1 S580 ម៉ាស៊ីន 4.0L Biturbo V8 ផលិតបានកម្លាំងសេះ 482hp និង 516lb⋅ft នៃ Torque
- ទី2 S650 ម៉ាស៊ីន 6.0L Biturbo V12 ផលិតបានកម្លាំងសេះ 621hp និង 738lb⋅ft នៃ Torque
- និងទី3 S680 ម៉ាស៊ីន 6.0L Biturbo V12 ផលិតបានកម្លាំងសេះ 621hp និង 738lb⋅ft នៃ Torque ដែលជម្រើសទី3នេះផលិតសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។
(បញ្ជាក់: នៅមានជម្រើសម៉ាស៊ីន Plug-in Hybrid ដែលផលិតសម្រាប់តំរូវទីផ្សារក្នុងប្រទេសមួយចំនួនដែលខ្ញុំមិនបានលើកមក)
ខ្ញុំនៅមិនទាន់អស់ចិត្តនៅឡើយទេ ការរងចាំរបស់ខ្ញុំបានមកដល់មួយកំរិតហើយ ខ្ញុំនៅតែរងចាំមើលរថយន្តលំដាប់ខ្ពស់ជាងនេះមួយទៀតនៅក្នុងត្រកូល S នេះដដែល នោះគឺ Mercedes-AMG S63 នឹង S65។
ប្រសិនបើអ្នកចូលចិត្តស្នាដៃរបស់ខ្ញុំ អ្នកអាចតាមដានព័ត៌មាននៅក្នុង TNAOT បាននឹងអាចតាមខ្ញុំក្នុង Facebook នឹង Channel Youtube ឈ្មោះ TAY AUTO សូមអរគុណ
Facebook.com/TayAutoCambodia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់







យោបល់ទាំងអស់ (0)