
ក្តីសង្ឃឹម-Hope
· 2020-12-22
វិធីសាស្រ្ត 5S ដែលជនជាតិជប៉ុនតែងតែប្រើប្រាស់ ក្នុងការរៀបចំក្នុងកន្លែងការងារ
#ចំណេះដឹង# #ជនជាតិជប៉ុន# #5S# #អប់រំ និងការងារ# #សម្ភារៈ#
8424
តើ 5S អាចជួយអ្នកក្នុងការគ្រប់គ្រងការងារ នៅកន្លែងធ្វើការបានយ៉ាងដូចម្ដេច?វិធីសាស្រ្តរៀបចំក្នុងកន្លែងការងារ របស់ជនជាតិជប៉ុន

តើអ្នកតែងតែមិនពេញចិត្ត ឬខកចិត្តក្នុងការធ្វើការប្រចាំថ្ងៃរបស់អ្នកមែនទេ? អ្នកតែងមានអារម្មណ៍ថាមុខតំណែងនៃការងាររបស់អ្នក គឺហត់ណាស់ , អ្នកតែងតែមិនចាំពីអ្វី ដែលត្រូវធ្វើបន្ទាប់, អ្នកពិបាកក្នុងការរកឯកសារ, ពេលវេលាគឺ មិនគ្រប់គ្រាន់ក្នុងការសម្រេចការងាររបស់អ្នកទេ, អ្នកតែងតែបង្កើតនូវកំហុសដដែលៗ។ បើអ្នកតែងជួបបញ្ហាទាំងអស់នេះ ហើយដំណោះស្រាយគ្មានប្រសិទ្ធិភាព អាចមកសាកល្បងជាមួយវិធីសាស្រ្តរៀបចំការងារ/ កន្លែងការងាររបស់ជនជាតិជប៉ុននេះបាន (5S) ។

ថ្ងៃនេះ Hope ចង់ណែនាំអ្នកទាំងអស់គ្នាវិធីសាស្រ្តរៀបចំការងារ/ កន្លែងការងាររបស់ជនជាតិជប៉ុន (5S) ដែលបង្កើត និងប្រើប្រាស់ដោយប្រជាជនជប៉ុន។ តើហេតុអ្វីបានជាអ្នកគួរប្រើតែប្រើប្រាស់វិធីសាស្រ្តនេះ? វិធីសាស្ត្រនេះ ជួយអោយអ្នកកំណត់អត្តសញ្ញាណ និងកាត់បន្ថយ ព្រមទាំងលុបបំបាត់នូវសម្ភារៈ ក៏ដូចជាការងារមិនចាំបាច់ / មិនត្រូវការ, ពង្រឹងការងារជាក្រុម, បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ ក្នុងបរិយាកាសការងារល្អប្រសើរនឹង បង្កើតគំរូកម្រិតខ្ពស់មូលដ្ឋានសម្រាប់ផលិតភាពនិងគុណភាពឱ្យមានភាពប្រសើរឡើង។

5S បានមកពីពាក្យដែលផ្តើមពីអក្សរ s ចំនួន៥ ពាក្យគឺ ៖ ១. Seiri (整理) ឬ SORT គឺការរៀបចំ និង តម្រៀបតាមរបស់របរទាំងអស់នៅក្នុងទីតាំងមួយ ហើយដករបស់របរដែលមិនចាំបាច់ និងត្រូវការចេញពីទីតាំងធ្វើការ។ ដើម្បីកាត់បន្ថយពេលវេលាស្វែងរកវត្ថុ ឬសម្ភារៈ ដោយការកាត់បន្ថយចំនួនរបស់របរដែលមិនចាំបាច់។ បង្កើតកន្លែងទំនេរ សម្រាប់ដាក់សម្ភារៈដែលមានប្រយោជន៍ផ្សេងទៀត។ អ្នកគួរបែងចែកសម្ភារៈ នៅកន្លែងធ្វើការរបស់អ្នកទៅជាបីប្រភេទគឺ សម្ភារៈចាំបាច សម្ភារៈដែលមិនចាំបាច់ ពេលខ្លះចាំបាច់និង សម្ភារៈមិនចាំបាច់ រួចដាក់“ ស្លាកក្រហម” ដើម្បីសម្គាល់របស់របរដែលមិនចាំបាច់ រួចរៀបចំទុកក្នុងបន្ទប់សម្ភារៈ ឬអាចលក់អេតចាយ សម្រាប់របស់របរណាដដែលខូចខាត។ ស្លាកលឿងសម្រាប់សម្ភារៈដែលមិនចាំបាច់និង ពេលខ្លះចាំបាច់ និង ស្លាកខៀវសម្រាប់សម្ភារៈចាំបាច់។
២. Seiton (整頓), SET IN ORDER គឺរៀបចំសម្ភារៈចាំបាច់អោយមានសណ្តាប់ធ្នាប់ និងលក្ខណៈជាប្រព័ន្ធ ដាក់របស់របរជាសំណុំផ្អែកលើមុខងាររបស់វា ដូច្នេះអ្នកអាចយក និងរកឃើញសម្ភារៈដែលអ្នកចង់ប្រើបានយ៉ាងលឿន និងងាយស្រួល ព្រមទាំងកាត់បន្ថយពេលវេលាក្នុងការស្វែងរក ។ អ្នកគួររៀបចំសម្ភារៈ/ ឧបករណ៍ទាំងអស់ស្ថិតនៅកន្លែងងាយ នឹងតាមលំដាប់លំដោយដែលសមស្របទៅនឹងការងារដែលបានអនុវត្ត។ ដាក់សម្ភារៈ យោងទៅតាមការប្រើប្រាស់វា ដោយរបស់ដែលត្រូវបានប្រើជាញឹកញាប់ នៅជិតកន្លែងធ្វើការ។ប្រើផ្លាកសញ្ញាឬការណែនាំឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលរក្សាទុកនៅកន្លែងដើមបន្ទាប់ពីប្រើប្រាស់រួច។
៣. Seisō (清掃), SHINE គឺសម្អាតនិងពិនិត្យមើលកន្លែងធ្វើការយ៉ាងហ្មត់ចត់ និងជាប្រចាំដើម្បីកុំឱ្យមានធូលីនៅជាន់ម៉ាស៊ីនឬឧបករណ៍។ ការធ្វើបែបនេះគឺបង្កើតភាពម្ចាស់ការ របស់បុគ្គលម្នាក់ និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពផលិតកម្ម កាត់បន្ថយកាកសំណល់ ការពារកំហុសនិងគុណវិបត្តិ។ រក្សាកន្លែងធ្វើការឱ្យស្អាតនិងរីករាយ ងាយស្រួលធ្វើការ។

៤. Seiketsu (清潔), STANDARDIZE គឺរក្សាស្តង់ដារការងារខ្ពស់ រៀបចំឱ្យមានសណ្តាប់ធ្នាប់និងមានរបៀបរៀបរយគ្រប់ពេលវេលា។ រៀបចំអោយមាន S1 ដល់ S3 និងអនុវត្តតាមរបៀបដូចគ្នានៅទូទាំងស្ថាប័ន។ ផ្តល់ឱកាសដល់បុគ្គលិកឱ្យចូលរួមយ៉ាងសកម្ម ក្នុងការរក្សាស្តង់ដារ នេះ។ បង្កើតនីតិវិធី និងកាលវិភាគដើម្បីធានាការអនុវត្តន៍នូវ S ទាំង ៣ ។ បង្កើតរចនាសម្ព័ន្ធការងារដែលនឹងគាំទ្រការអនុវត្ត S ទាំង ៣ ព្រមទាំងធ្វើឱ្យវាក្លាយជាផ្នែកនៃទម្លាប់ប្រចាំថ្ងៃ។ ត្រូវប្រាកដថាមនុស្សគ្រប់គ្នាដឹងពីទំនួលខុសត្រូវរបស់ពួកគេក្នុងការអនុវត្តការរៀបចំចាត់ចែងនិងសំអាត។
ប្រើរូបថត ដើម្បីជួយរក្សាអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវ និងតាមទីតាំងដើម។ ពិនិត្យឡើងវិញនូវស្ថានភាពនៃការអនុវត្ត 5S ជាទៀងទាត់ដោយប្រើបញ្ជីត្រួតពិនិត្យ។ ៥. Shitsuke (躾) SUSTAIN ឬនិរន្តរភាពគឺជាដំណើរការ ដែលត្រូវបានអភិវឌ្ឍ ទៅជាវិន័យ ជាទម្លាប់ផ្ទាល់ខ្លួនរបស់បុគ្គល។ និយាយអោយចំទៅ "ធ្វើដោយមិនត្រូវបានគេប្រាប់" ។ ជារួម ការរៀបចំការងារ និងកន្លែងការងារ គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាពីព្រោះ អាចជួយអោយយើងគ្រប់គ្រងស្ថានភាពការងារបានយ៉ាងប្រសើរ កន្លែងធ្វើការកាន់តែស្អាតនិងរៀបចំបានល្អជាងមុន ជួយបង្កើនការបង្កើតគំនិតកាន់តែប្រសើរឡើង កាត់បន្ថយការប្រើប្រាស់ពេលវេលានូវសកម្មភាពណាមមិនចាំបាច់ ពុំសូវមានកំហុសដដែលៗ មានវិធីសាស្រ្តច្បាស់លាស់ និងមានស្តង់ដារជាងមុន ក៏ដូចជាបង្កើតនូវទម្លាប់ល្អក្នុងការធ្វើការ និងក្នុងការសិក្សារៀនសូត្រ និងការងារផ្ទះជាដើម។ អត្ថបទដើមដោយ៖ ក្តីសង្ឃឹម- Hope
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង

ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត

មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

យោបល់ទាំងអស់ (44)
មិត្ត936641352
· 2021-08-24
បាន11កាក់ sad
តក់ជូរី
· 2021-07-29
😘
សុខ ពិសីបោះពុម្ព
· 2021-05-29
ទិញនៅដីពិភពមាស ធ្វើឱ្យលោកអ្នកទទួលបានផលចំណេញជារៀងរាល់ខែ
មិត្ត1000048766
· 2021-05-29
hi
មុខម្ហូប
· 2021-05-26
🤗🤗🤗🤗🤗
មិត្ត185845213
· 2021-05-24
ដីទំហំ19mx70m ជាប្រភេទដីកែង ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងតំល3xxxx$ចរចា 📲0717607605
មិត្ត617451020
· 2021-05-24
Hi
Mao Chantheavy
· 2021-05-24
ប្រទេសគេមានស្តង់ដាក្នុងការសំអាត និងទុកដាក់សម្រាមបានយ៉ាងល្អ ពីមួយជំនាន់ទៅមួយជំនាន់ក្មេងៗក៏រៀនតាមដោយមិនពិបាកប្រាប់
មិត្ត79387060
· 2021-05-23
សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមាជិតថ្មីដែលទឹមនិងចុះឈ្មោះលេងនៅកម្មវិធីថ្មីរបស់Tnaotបើអ្នកទាំងអស់គ្នាចុចឡាចលើកាខមិនរបស់ខ្ញុំនាងខ្ញុំនិងមានកាចុចឡាចទៅអ្នកទាំងអស់គ្នាវិញ សូមអរគុណ🙏❤️️😊សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមាជិតថ្មីដែលទឹមនិងចុះឈ្មោះលេងនៅកម្មវិធីថ្មីរបស់Tnaotបើអ្នកទាំងអស់គ្នាចុចឡាចលើកាខមិនរបស់ខ្ញុំនាងខ្ញុំនិងមានកាចុចឡាចទៅអ្នកទាំងអស់គ្នាវិញ សូមអរគុណ🙏❤️️😊សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមាជិ
03950795
· 2021-05-12
ធ
ចន្ទ័ ដារ៉ា
· 2021-05-09
😍😍😍😍
keo sonyta
· 2021-05-04
😍😍😍
មិត្ត51591899
· 2021-05-01
😉😋🙂😚
មិត្ត587361383
· 2021-04-23
hi
មិត្ត477683560
· 2021-02-26
🤗🤗🤗🤗
- 1
- 2
- 3
ទៅកាន់