
Town News
· 2021-01-11
សភាអាមេរិកពន្លឿននិតិវីធីច្បាប់ ដើម្បីទម្លាក់ប្រធានាធិបតីដូ ណាល់ត្រាំចេញពីតំណែងមុនថ្ងៃទី២០មករា
#Nancy Pelosi# #លទ្ធិប្រជាធិបតេយ្យ# #សង្គម# #នយោបាយជាតិ# #ដូ ណាល់ត្រាំ#
9027
ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃអាទិត្យ ១០ មករា ថាសភានឹងបន្តនិតិវិធីច្បាប់ដើម្បីចោទប្រកាន់ប្រធានាធិបតីដូ ណាល់ត្រាំដែលបានបង្កឲ្យមានការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យបន្ទាប់ពីក្រុមគាំទ្រប្រធានាធិបតីរូបនេះការវាយលុកដ៏សាហាវទៅលើវិមានកាពីតូលកាលពីថ្ងៃពុធកន្លងទៅ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

លោកស្រី Pelosi បានធ្វើការប្រកាសនៅក្នុងលិខិតមួយទៅកាន់សមាជិកថា សភានឹងធ្វើសកម្មភាពជាបន្ទាន់មួយ និងឲ្យបានមុនពេលលោកត្រាំ ត្រូវចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ដើម្បីរារាំងភាពភ័យរន្ធត់នៃការវាយប្រហារដែលកំពុងកើតមានលើលទ្ធិប្រជាធិបតេយ្យរបស់យើង ដែល ពេលនេះគឺកាន់តែខ្លាំងឡើងហើយ។ លោកស្រីបានបញ្ជាក់ថាក្នុងការការពាររដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យរបស់យើង យើងនឹងចាត់វិធានការជាបន្ទាន់ពីព្រោះប្រធានាធិបតីនេះតំណាងឱ្យការគំរាមកំហែងដែលនឹងកើតមានចំពោះប្រទេស ។

ជាមួយនឹងការធ្វើផែនការការចោទប្រកាន់កាន់តែខ្លាំងឡើង សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ ២ រូបចង់អោយលោក ត្រាំ លាលែងពីតំណែងភ្លាមៗ ដើម្បីរារាំងលោកត្រាំ ពីការកាន់កាប់ការិយាល័យបោះឆ្នោតជាថ្មីម្តងទៀតបន្ទាប់ពីមានកុបកម្មដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ នៅវិមានកាពីតូល។ គំនិតមួយទៀតដែលកំពុងត្រូវបានពិចារណាគឺមានការបោះឆ្នោតដាច់ដោយឡែកមួយដែលនឹងរារាំងលោកត្រាំ មិនឱ្យកាន់តំណែងជាថ្មីម្តងទៀត ដែលការបោះឆ្នោតនេះត្រូវការតែសំលេងភាគច្រើននៃសមាជិកព្រឹទ្ធសភាចំនួន ៥១ នាក់ប៉ុណ្ណោះនៃសមាជិកព្រឹទ្ធសភាទាំងអស់ ១០០នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
ស្ពានអាកាសថ្មីចំនួនពីរ ដែលទើបបើកការដ្ឋានសាងសង់
សេតវិមានអនុម័តផែនការបញ្ជូនទាហានទៅជម្លៀសពលរដ្ឋអាមេរិក ដោយរុស្ស៊ីនឹងមិនបញ្ឈប់ការបន្ថែមទាហាន
ការធ្វើសមយុទ្ធយោធារបស់ទីក្រុងប៉េកាំ មិនបានធ្វើឱ្យប៉ះពាល់ដល់ការ នាំចូលឧស្ម័នធម្មជាតិរាវ LNG របស់តៃវ៉ាន់ឡើយ
ការណែនាំពិសេស
Gongcheng persimmons are red! ASEAN media reporters wish you all the best
សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថាក្រពះរបស់អ្នកមានបញ្ហា
មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
យោបល់ទាំងអស់ (0)