Roumduol

· 2019-02-03

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដុតកម្ទេចចោលមឹក៣៨គីឡូក្រាម ក្រោយរកឃើញថា មានសារធាតុ «ហ្វកម៉ាលីន»

0

ខេត្តស្ទឹងត្រែង៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយកំលាំងចំរុះ កាលពីល្ងាចម្សិលមិញ បានចុះពិនិត្យចំណីអាហារដែលបងប្អូនអាជីវករដាក់តាំងលក់ ក្នុងកម្មវិធីប្រគំតន្ត្រី «ហ្ក្រេម ស្ប័រ» នៅខេត្តស្ទឹងត្រែង  ដោយដកហូតបានមឹកមានសារធាតុ «ហ្វកម៉ាលីន» ចំនួន៣៨គីឡូក្រាម យកមកដុតកម្ទេចចោល ។

photo_2019-02-02_19-26-17.jpg

ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនេះលោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា នេះជាសារមួយអាចផ្តល់ការប្រុងប្រយ័ត្នចំពោះចំណីអាហារហើយ បង្គា មឹកនេះ បើមានបងប្អូនអាជីវករនៅតែបន្តលក់ មន្ត្រីជំនាញពាក់ព័ន្ធនឹងផាកពិន័យតាមច្បាប់ ហើយបងប្អូនប្រជាពលរដ្ឋក៏ត្រូវគិតពីសុខភាពផងដែរ ចំពោះការបរិភោគចំណីអាហារគ្រឿងសមុទ្រទាំងនេះ។

photo_2019-02-02_19-26-20.jpg

លោកថា ការដកហូតនេះ យើងបានលើកកម្ពស់សុខភាពដល់អ្នកបរិភោគ ចៀវាងកុំឲ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋនៅក្នុងខេត្ ឬទីជនបទបរិភោគចំណីអាហារទាំងនេះ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព ជាពិសេសក្នុងពេលដែលបងប្អូនអាជីវករយកមក តាំងលក់ ក្នុងពិធីតាំងពិព័រណ៌លក់ទំនិញនេះ។

photo_2019-02-02_19-26-23.jpg  

លោក ម៉ូ សុខគា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ថា នេះជាលើកទី៤ហើយដែលមន្ត្រីជំនាញបានយកចំណីអាហារ មកពិសោធរកសារធាតុគីមី ដូចជា ប្រហិត ត្រី ប្រហិតសាច់គោ បង្គា ប្រហិតក្តាម និងមឹកដែលបងប្អូនអាជីវករយកមកលក់ ឃើញថាអាហារមួយចំនួន មានគុណភាពល្អ ហើយខ្លះទៀតមានសារជាតិ «ហ្វកម៉ាលីន)ច្រើនអាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។

លោក ជន ភាព អាជីវករលក់គ្រឿសមុទ្រ និងប្រហិតគ្រប់មុខ ក្នុងពិធីតាំងពិព័រណ៌នេះ បានសាទរជាមួយនឹងសកម្មភាពចុះពិនិត្យ នងពន្យល់ណែនាំពីមន្ត្រីសាខាព្រោះថាកាលណាយើងបានត្រួតពិនិត្យ និងបានយល់ដឹង ហាក់ដូចជាបានបង្កើននូវការប្រុងប្រយ័ត្នលើកកម្ពស់ ថែរក្សាសុខភាព ព្រោះពួកគាត់ក៏បរិភោគចំណីអាហារទាំងនេះដែរ។

photo_2019-02-02_19-26-25.jpg

លោកអះអាងថា កន្លងមក គាត់ធ្លាប់ទិញទំនិញ ខ្វះការត្រួតពិនិត្យ ធ្វើឲ្យទំនិញនោះហួសកាលកំណត់ប្រើប្រាស់ពិបាកលក់ ហើយចំពោះគ្រឿសមុទ្រនេះ បងប្អូនអាជីវករមិនមានឧបករណ៍ពិសោធទេ ជឿជាក់លើតែអ្នកនាំចូល។ ដូច្នេះពួកគាត់សំណូមពរដល់មន្ត្រីជំនាញ នៅតាមព្រំដែន ជួយមើលៗផង។

photo_2019-02-02_19-26-29.jpg

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលសាខាកាំកុងក្រូលបានធ្វើសកម្មភាពទៅលើការដាក់តាំងចំណីអាហារលក់ចល័តរបស់បងប្អូនអាជីវករខ្មែរថៃដែលជាកត្តាមួយបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សុខភាពទាំងអស់គ្នា នៅតាមទីប្រជុំជននិងទីជនបទ៕ អត្ថបទ៖ អ៊ិត តុលា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស