PhangVengAn

· 2021-06-20

គ្រូបង្វឹកព័រទុយហ្គាល់ និយាយថា ជ័យជម្នះរបស់អាល្លឺម៉ង់យប់មិញគឺសាកសម

#Fernando Santos# #កីឡា# #អាល្លឺម៉ង់# #ព័រទុយហ្គាល់# #បាល់ទាត់អន្តរជាតិ#

5402

គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Fernando Santos បានលើកឡើង ក្រោយជំនួបប៉ះអាល្លឺម៉ង់ចាញ់ ៤ទល់នឹង២ ថា អាល្លឺម៉ង់ពិតជាសាកសមនឹងទទួលជ័យជម្នះនេះ។

Fernado Santos និយាយថា៖ “យើងចាប់ផ្តើមការប្រកួតបានល្អ ជាមួយនឹងការរៀបចំមុនប្រកួតបានត្រឹមត្រូវ។ យើងព្យាយាមប្រយុទ្ធលឿន ដោយប្រើក្បួន Counter-attack។ តែអាល្លឺម៉ង់គេល្អជាងយើង គេគ្រប់គ្រងការប្រកួតបានច្រើនជាងយើង។”

គ្រូបង្វឹកវ័យ៦៦ឆ្នាំរូបនេះក៏បានបន្តថា៖“ខ្ញុំព្យាយាមផ្លាស់ប្តូរកីឡាករនៅពេលចប់តង់ទី១ តែយើងបានរបូត២គ្រាប់ភ្លាមៗបន្ថែមបាត់ទៅហើយ។ វាធ្វើអោយក្រុមយើងស្លុតចិត្ត។ ជាការពិត វាជាជ័យជម្នះដ៏សាកសមសម្រាប់អាល្លឺម៉ង់។”

ប្រភព៖ Euro

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស