ពិសាល PISAL

· 2021-06-25

គោលគំនិតបច្ចេកទេសកុំព្យូទ័រ

#កុំព្យូទ័រ# #ម៉ាស៊ីនអេឡិចត្រូនិច# #កុំព្យូទ័រយួរដៃ# #បច្ចេកវិទ្យា#

2506

កុំព្យូទ័រ គឺជាម៉ាស៊ីនអេឡិចត្រូនិចដែលអាចប្រើសំរាប់ជំនួយការក្នុងការប្រមូលគណនានិងផ្ដល់ព័ត៌មានយ៉ាងមានប្រសិទ្ធភាព។ វាមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ធ្វើការតែមួយមុខនោះទេប៉ុន្តែវាជាច្រក ចេញ ចូល សម្រាប់ព័ត៌មានទាំងឡាយនៅជុំវិញពិភពលោកទៀតផងតាមរយៈអ៊ីនធឺណិត។កុំព្យូទ័រឲ្យប្រើសម្រាប់ធ្វើការងាររួមគ្នាជាមួយអ្នកប្រើប្រាស់ផ្សេងទៀតដើម្បីចែករំលែកព័ត៌មាននិងការកំសាន្ត ។


( រូបតំណាង)

“កុំព្យូទ័របានក្លាយជាឧបករណ៍ចាំបាច់សម្រាប់កិច្ចការការិយាល័យលាសម័យទំនើបនិងសំរាប់ទំនាក់ទំនងអាជីព កុំព្យូទ័រជួយធ្វើឲ្យប្រសើរនូវទំនាក់ទំនងនិងចំណេះដឹងផ្ទាល់ខ្លួន”

នៅក្នុងអត្ថបទនេះ យើងនឹងផ្ដោតលើកុំព្យូទ័រដែលប្រើជាទូទៅនៅផ្ទះ និងការិយាល័យ គឺកុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រផ្ទាល់ខ្លួនគឺជាប្រភេទកុំព្យូទ័រទាំងឡាយណាដែលជាទូទៅត្រូវបានប្រើដោយមនុស្សម្នាក់គត់សម្រាប់ជាឧបករណ៍ជំនួយក្នុងការធ្វើការងារនិងទំនាក់ទំនងនៅពេលចាំបាច់ ។


(រូបតំណាង)

កុំព្យូទ័រផ្ទាល់ខ្លួនមាន 4 ផ្នែកផ្សេងៗគ្នា ។ ធុងប្រព័ន្ធគឺជាប្រអប់ដែលមានផ្ទុកនូវរាល់គ្រឿងដំណើរការទាំងអស់របស់កុំព្យូទ័រវាជាខួររបស់កុំព្យូទ័រ ។ម៉ូនីទ័រគឺជាឧបករណ៍ស្រដៀងនឹងទូរទស្សន៍ដែរដែល មានអេក្រង់ត្រូវបានប្រើដើម្បីបង្ហាញព័ត៌មានដល់អ្នកប្រើ ។ ធុងប្រព័ន្ធបញ្ជូនទៅម៉ូនីទ័រនូវព័ត៌មាននិងដំណើរការនានាបង្ហាញដល់អ្នកប្រើដូចគ្នានិងខួរក្បាលមនុស្សដែរ គឺវាបញ្ជាមាត់ឱ្យនិយាយនៅពេលដែលចង់និយាយហើយមាត់និយាយអ្វីៗទាំងនោះ ទៅកាន់អ្នកស្ដាប់ ។

ដើម្បីបញ្ជា ប្រើប្រាស់កុំព្យូទ័រនិងបញ្ចូលព័ត៌មានអ្នកអាចប្រើឧបករណ៍ពីនិងក្តាចុច ត្រូវបានប្រើភាគច្រើនដើម្បីវាយអត្ថបទនិងព័ត៌មានផ្សេងៗ និងកណ្ដុរ ជាធម្មតាត្រូវបានប្រើដើម្បីបញ្ជាដល់កុំព្យូទ័រ ។ ដូចត្រចៀកនិងភ្នែកដែរ ដែលផ្ដល់ព័ត៌មានទៅខួរក្បាល ឧបករណ៍ទាំងពីរនេះជួយក្នុងការបញ្ចូលព័ត៌មានទៅក្នុងកុំព្យូទ័រដែលនឹងត្រូវបានប្រើនៅពេលក្រោយដោយខួរក្បាលរបស់វា(ធុងប្រព័ន្ធ)ដើម្បីបង្កើតបានជាអ្វីមួយដែលអ្នកប្រើចង់បាន។

កុំព្យូទ័រយួរដៃ គឺជាកុំព្យូទ័រមួយប្រភេទដែលផ្នែកទាំង 4( ធុងប្រព័ន្ធ ម៉ូនីទ័រ ក្តាចុច និង កណ្ដុរ )ត្រូវបានដាក់បញ្ចូលគ្នាជាឧបករណ៍តែមួយដើម្បីងាយស្រួលយកតាមខ្លួន ។

បន្ថែមពីនេះទៀតកុំព្យូទ័រយួរដៃមានថ្មដែលអនុញ្ញាតឱ្យអ្នកប្រើធ្វើការបានមួយរយៈពេលដោយមិនចាំបាច់ភ្ជាប់ទៅ ចរន្តអគ្គិសនី ។


(រូបតំណាង)

ខុសពីកុំព្យូទ័រយួរដៃ កុំព្យូទ័រផ្ទាល់ខ្លួនដែលគ្រប់ផ្នែករបស់វាគឺនៅដាច់ដោយឡែកពីគ្នាហើយពិបាកយកតាមខ្លួនដែលត្រូវបានគេហៅថា“កុំព្យូទ័រលើតុ” ។កុំព្យូទ័រលើតុពុំមានថ្មទេពាក្យតម្រូវឲ្យអ្នកភ្ជាប់ទៅកាន់ចរន្តអគ្គិសនីដើម្បីអាចប្រើវាបាន។

អត្ថបទដើមដោយ ពិសាល PISAL


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)