បង្ហោះផ្សាយ

ខ្មែរ

escapeM

· 2021-07-21

ស្វាគមន៏ មកកាន់ Relax ជិតៗហ្នឹង Series [ EP 3 ] ចង់ដឹងទេ ថា លើកនេះយើងទៅទីណា ដែលជិតៗ។

#ជួរភ្នំក្រវាញ# #កំពង់ស្អឺ# #ដើរលេង# #ឧទ្យានជាតិគិរីរម្យ# #ដើរលេងស្រុកខ្មែរ#

13463

កំពង់ស្អឺ គឺជាខេត្តមួយដែលនៅជិតជាមួយនឹងទីក្រុងភ្នំពេញ បន្ទាប់ពីខេត្តកណ្តាលដែនៅជាប់ហ្នឹងរាជធានីតែម្តង។ ដោយសារ Admin ចូលចិត្តព្រៃភ្នំ ចឹងហើយបើដើរជិតៗ កំពង់ស្ពឺជាជម្រើសតំបូងគេហើយ (ស្រុកកំណើតនោះអី ហាហា)។


នៅក្នុងខេត្តមួយនេះ មិនមែនមានតែដើមត្នោត និង ស្ករត្នោត សម្រាប់មើលតែមួយមុខនោះទេ នៅប៉ែកខាងកើតឯណោះវិញ គឺថាមានភ្នំជាច្រើនដូចជា៖ ឧទ្យានជាតិគិរីរម្យ ជួរភ្នំក្រវាញ ឱរ៉ាល់ តែឈប់សិនកុំទៅដល់ហ្នឹងពេកអី យើងទៅជិតៗតើណ៎! ចឹងយើងឈប់នៅស្រុកអមលាំងមើល ព្រោះថាគេល្បីទឹកជ្រោះមួយ ដែលអ្នកស្រុកហៅថាជាទឹកជ្រោះស្ថានសួគ៌ ដែលបានហូរជាច្រើនជាន់ និងគីឡូម៉ែត្រ បើតាមពូកឹបសំបុត្រម៉ូតូប្រាប់គឺ ៨ ជាន់ ហើយអ្វីដែលសំខាន់ ក្រុម adventure យើង បានដើរដល់ទឹកធ្លាក់ ទី១០ ឯណោះ។


តាមពិតគឺដើរខុសផ្លូវទេ គេអោយជួល Guide អស់ ៦ មឺុនដែរ តែ adventure ចឹងហើយក៏តាមបេះដូងដល់ជិតកំពូលភ្នំ។ និយាយមកកាន់ ទឹកធ្លាក់វិញ ជាន់ទី ១ ដល់ទី ៣ គឺស្អាតបែប ថ្មធំៗ ស្អាតដូចគំនូរ ហើយចំណាយពេល ១០ ទៅ ១៥ នាទី ដល់ហើយ។


ម្យ៉ាងជាន់ទាំងនេះ អាចមានការបម្រើសេវាកម្មលក់ម្ហូប ទឹក និងចំនីចំណុកផ្សេងៗ តែបើឡើងទៅខ្ពស់ទៀតមិនមានទេ។ ហើយទឹកជ្រោះដែលយើងបានទៅដល់នោះគឺជាន់ទី ៦ ដែលមានសម្រស់ស្អាតបែប ស្ងប់ស្ងាត់ និង មានខ្សែទឹកហូរ វែងអន្លាយ ហើយមានកន្លែងអាចលោតទឹកបាន។


នៅទីនេះ មានបម្រាមមួយគឺ ពេលមានមេឃភ្លៀង ឬពេលឃើញសភាពទឹកឡើង និងល្អក់ឡើងៗ អ្នកមិនត្រូវនៅអង្គុយត្រំាគូទ តាំងសមាធិទៀតទេ គឺត្រូវងើបចេញទឹកអោយបានលឿនជាទីបំផុត។ ព្រោះនេះជាសញ្ញាបញ្ជាក់ថាទឹកឡើង ហើយហូរខ្លាំង ដែលកម្លាំងយើងមិនអាចទប់បាន។ មួយទៀត Admin និយាយសឹងគ្រប់ពេលនោះ ដល់ថ្នាក់ធ្វើវីដេអូទៀតនោះគឺ រឿងសម្រាម បើចេះស្ពាយយកទៅញាំ ត្រូវចេះស្ពាយយកមកវិញ។



និយាយដើមខ្លួនឯងបន្តិចចុះ មានម្តងនោះ admin ដឹកសម្រាមមកដល់ផ្ទះវិញ ព្រោះយកចុះមកពីលើភ្នំវិញ ហើយដាក់គូទឡាន ហើយជិះតាមផ្លូវ មិនមានកន្លែងដែលគួរអោយទុកចិត្តថា មានគេទុកដាក់សម្រាមបានត្រឹមត្រូវ ទីបំផុតក៏ដឹកដល់ផ្ទះ។ នេះមិនមែនជាការ Show off អ្វីទេ តែវាអាចអោយបងប្អូនមានទំនួលខុសត្រូវលើកាកសំណល់ដែលខ្លួនឯងបានបង្កើត ហើយរឿងចឹងៗអោយគេនិយាយដែរ ធុញណាសសសស់😂😂។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

រីមុីហ័ង

· 2021-11-06

ស្អាត

ឈីវ សំណាង

· 2021-10-08

good

មិត្ត1000057929

· 2021-08-08

😀😀😀

  • 1
ទៅកាន់

ការណែនាំពិសេស