
DYPHAN
· 2019-02-17
យន្តហោះយោធាអាមេរិក ចុះចតនៅព្រំដែនវេណេហ្ស៊ុយអេឡា
0
យន្តហោះយោធាអាមេរិក ដឹកជំនួយមនុស្សធម៌ច្រើនតោនបានចុះចតនៅទីប្រជុំជនកូឡុំប៊ី ជាប់ជាមួយព្រំដែនវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីប្រឆាំងប្រធានាធិបតីសង្គមនិយម Nicolas Maduro តែគាំទ្រគូប្រឆាំងរបស់លោកធ្វើជាមេដឹកនាំប្រទេសតំបន់អាហ្វ្រិកខាងត្បូងមួយនេះ ។
តាមគម្រោងលើកទី៣ យន្តហោះដឹកទំនិញ Air Force C-17 បានចាកចេញពីបន្ទាយ Homestead Air Reserve Base មូលដ្ឋាននៅរដ្ឋ Florida ទៅចុះចតនៅទីក្រុង Cucuta ប្រទេសកូឡុំប៊ី ។ ទីក្រុងព្រំដែននេះ ពោរពេញដោយលំហូរជនភៀសខ្លួនពីវេណេហ្ស៊ុយអេឡា ជាជម្រើសដែលត្រូវផ្តល់ជំនួយដល់អ្នកគាំទ្រ លោក Juan Guaido មេដឹកនាំរដ្ឋសភាវេណេហ្ស៊ុយអេឡា ដែលអាមេរិក និងបណ្តាប្រទេសដទៃមួយចំនួនទៀត ទទួលស្គាល់ថា ជាប្រធានាធិបតីស្របច្បាប់នៅវេណេហ្ស៊ុយអេឡា ហើយបានអំពាវនាវឲ្យមានការផ្តល់ជំនួយមនុស្សធម៌នោះ ។
យន្តហោះពាណិជ្ជកម្មត្រូវបានប្រើប្រាស់សម្រាប់ដឹកជំនួយកាលពីពេលថ្មីៗនេះ ដែលបំណងជួយជ្រោងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមបញ្ចូលអតិផរណា និងកង្វះម្ហូបអាហារ ថ្នាំសង្កូវ រួបរិតប្រជាជនវេណេហ្ស៊ុយអេឡា ។ អ្នករិះគន់និយាយថា ការបោះឆ្នោតម្តងទៀតកាលពីឆ្នាំមុន ពោរពេញដោយការបន្លំ នាំឲ្យ Maduro ឡើងកាន់តំណែងអាណត្តិទី២នោះ ខុសច្បាប់ ។
លោក Maduro រួមជាមួយទាហានដែលស្ម័គ្រស្មោះ បានរួមគ្នាបិទផ្លូវនាំជំនួយចូលទៅកាន់វេណេហ្ស៊ុយអេឡា ។ ពួកគេបានហៅជំនួយទាំងនោះថា ជាការ«កម្អួត» របស់អាមេរិក ដែលច្បាមគ្រប់គ្រងធនធានដ៏សម្បូរបែបរបស់វេណេហ្ស៊ុយអេឡា ។
ថ្លែងជាមួយភ្នាក់ងារ AFP លោក Maduro ថា «ពួកគេព្យួរកយើង, ប្លន់លុយកាក់របស់យើង បន្ទាប់មក និយាយថា នេះនែ! យកទៅ កម្អួតទាំងនេះ» ។ ដើម្បីសេចក្តីថ្លៃថ្នូរ យើងសូមនិយាយថា ទេ មិនចាំបាច់ទេ បង្ហាញពិភពលោក ។ ពីណាក៏ដោយ ចង់ជួយវេណេហ្ស៊ុយអេឡា គឺយើងស្វាគមន៍ ប៉ុន្តែ យើងមានសមត្ថភាពគ្រប់គ្រាន់ ចំណាយលើអ្វីដែលយើងចង់បាន ។
សូមបញ្ជាក់ថា ជំនួយមនុស្សធម៌របស់អាមេរិកកាលពីថ្ងៃសៅរ៍នោះ មានប្រហែល១៨០តោន ចែកចាយពលរដ្ឋជាង២៥ពាន់នាក់ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន

ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត

យោបល់ទាំងអស់ (0)