បឹងធម្មជាតិត្រាវកុដិ បោះតង់ អាំងសាច់ ស្ទូចត្រី ថតរូបបានម៉ាអេម!

កម្ពុជា ដែនដីសុវណ្ណភូមិ 2021-10-24 21:25:34
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

បឹង​ត្រាវកុដិ គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង ចម្ងាយ​ជិត ៤០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។ បឹងនេះមាន​ផ្ទៃ​ទឹក​ទំហំ​ជាង ៥០​ហិកតារ មាន​ព្រៃឈើ​ដុះ​អម​ជុំវិញ​ផង គឺ​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត ព្រម​ទាំង​បង្កើត​បាន​ជា​ការងារ​ខ្លះ​ដល់​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរៗ ឲ្យ​រក​កម្រៃ​បាន​ពី​វិស័យ​ទេសចរណ៍​ផងដែរ ដែលបានធ្វើ​ឲ្យ​ពលរដ្ឋ​ចំនួន ២​ភូមិ​រស់នៅ​ជិត​នោះ ព្រម​ទាំង​អ្នក​មក​ពី​ចម្ងាយ​ខ្លះ​ទៀត​អាច​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​បាន​យ៉ាង​សមរម្យ។

បច្ចុប្បន្ន នៅទីនោះមានការរៀបចំធ្វើជាក្យូសសម្រាប់សម្រាក ទទួលទានអាហារ ហើយភ្ញៀវទេសចរដែលទៅលេងនៅទីនេះអាចធ្វើការអាំងសាច់ ជិះទាទឹក ថតរូប  បោះតង់ ស្ទូចត្រី និងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ។ សម្រាប់ការជិះទាទឹកនៅទីនោះគេគិតជាម៉ោង គឺតម្លៃ ១២០០០ រៀល សម្រាប់ការជួលទាទឹកមួយក្នុងរយៈពេលមួយម៉ោង ដែលអាចឲ្យភ្ញៀវជិះបានចំនួន ៣ នាក់ គយគន់មើលទេសភាពមាត់បឹង និងស្រូបយកខ្យល់អាកាសយ៉ាងបរិសុទ្ធនៅទីនោះផងដែរ។



សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប