
Read Together
· 2021-11-20
ឧបសគ្គគឺជាមេរៀនជីវិត
#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#
2793
រៀនស្វែងរកឧបសគ្គ មិនមែនរៀនគេចឧបសគ្គទេ
មានរឿងនិទានមួយបានរៀបរាប់ថា៖ កាលពីយូរលង់ណាស់មកហើយមានឈ្មួញម្នាក់បានធ្វើដំណើររកស៊ីផ្លូវឆ្ងាយជាញឹកញាប់។ នៅថ្ងៃមួយគាត់បានចាប់អារម្មណ៍ថា នៅតាមផ្លូវដែលគាត់ធ្វើដំណើរទៅមកជាញឹកញយ មានថ្មមួយដុំធំនៅពាំងផ្លូវ ហើយមិនឃើញមាននរណាមានចិត្តយកដុំនោះចេញពីផ្លូវទេ។ នៅពេលដែលគាត់មកដល់កន្លែងដុំថ្មនោះ គាត់មិនបន្តដំណើរទៅមុខទៀតឡើយ។ គាត់បានទៅសំងំលាក់ខ្លួនចាំលបមើលថាតើនឹងមានអ្នកដំណើរណាម្នាក់រុញដុំថ្មនេះចេញពីផ្លូវដែរឬទេ។ មនុស្សធ្វើដំណើរមួយក្រុមទៅ

(រូបតំណាង)
មួយក្រុមមកជាងកន្លះថ្ងៃគ្មាននរណាម្នាក់ខ្វល់ខ្វាយរឿងដុំថ្មនោះទេ។ ពួកគេទាំងនោះសុខចិត្តដើរវាងដុំថ្មនេះ ដោយពួកគេគិតថាដុំថ្មនេះប្រាដកជាធំ និងធ្ងន់ណាស់ ពុំនោះទេប្រហែលជាមានគេលើកវាចេញពីផ្លូវយូរណាស់បាត់ហើយ។ ព្រះអាទិត្យទន់ទេររៀបអស្តង្គត អ្នកឃ្វាលពពែម្នាក់បានមកដល់ទីនោះ។ ដោយបារម្ភខ្លាចពពែគាត់ពិបាកដើរវាងដុំថ្មនេះ គាត់បានយកឈើវែងមួយដើម និងថ្មមួយដុំតូចធ្វើជាកំណល់ បន្ទាប់មកប្រឹងគាស់ដុំថ្មមួយដុំធំនោះរហូតចេញឆ្ងាយពីផ្លូវ។ ក្រោយពេលរំកិលថ្មនោះចេញ អ្នកឃ្វាលពពែបានក្រឡេកឃើញក្បឿងមួយដែលពេញដោយកាក់មាសនៅពីក្រោមថ្មនោះ។ ក្រោយប្រទះរឿងនេះ ឈ្មួញរកស៊ីផ្លូវឆ្ងាយនោះ ក៏បានធ្វើដំណើរកាត់ផ្លូវដែលគ្មានដុំថ្មពាំងដូចមុនដោយលួចញញឹមតិចៗផង។

(រូបតំណាង)
នៅពេលយើងជួបបញ្ហាម្តង យើងត្រូវវាយកម្ទេចវាម្ដង។ យើងយកឈ្នះឧបសគ្គមួយបាន យើងរឹតតែមានកម្លាំងថែមឡើងម្តង។
សូមតាមដានអានចំណុចបន្តទៀតដែលទាក់ទងនឹងចំណេះដឹងថ្មីៗ សូមអរគុណ។
អត្ថបទដោយ Read Together
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ

មនុស្សប្រុសដែលមានចរិតលក្ខណៈទាំង ៤ នេះនៅលើតុបាយ មួយជីវិតគ្មានថ្ងៃជោគជ័យឡើយ

បើអ្នកអាចធ្វើរឿងទាំង៣នេះបាន នោះអ្នកនឹងមានសេចក្តីសុខ និងសុភមង្គលជាក់ជាមិនខាន

ទេសភាពទឹកកកនិងព្រិលរបស់ភូមិព្រិលនៅប្រទេសចិនពិតជាស្អាតណាស់

យោបល់ទាំងអស់ (0)