អ្នកហាត់យោគៈដំបូង គួរហាត់ប៉ុន្មានដងក្នុងមួយសប្ដាហ៏ ?

Yoga With Sreynich 2021-11-16 16:27:42
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អ្នកហាត់យោគៈដំបូង គួរហាត់ប៉ុន្មានដងក្នុងមួយសប្ដាហ៏ ?

តាមពិតទៅ យោគៈអ្នកអាចហាត់ជារៀងរាល់ថ្ងៃក៏បាន ប៉ុន្ដែសម្រាប់អ្នកដែលទើបចាប់ផ្ដើមហាត់ដំបូង មិនត្រូវបានណែនាំអោយហាត់រាល់ថ្ងៃនោះទេ ។

ចំណុចដែលចាប់ផ្ដើមល្អបំផុតគឺការស្ដាប់រូបរាងកាយ ជៀសវាងការហាត់ញឹកញាប់ខ្លាំង រហូតដល់រាងកាយ និង សាច់ដុំមិនមានពេលសម្រាក ដែលបណ្ដាលអោយមានគ្រោះថ្នាក់ផ្សេងៗដល់រាងកាយទៀតផង ។


អ្នកជំនាញ និង គ្រូយោគៈជាច្រើនណែនាំអោយអ្នកដែលទើបចាប់ផ្ដើមហាត់ដំបូង ហាត់ពី 2-3 ដងក្នុងមួយសប្ដាហ៏ ជាការល្អបំផុត ក្នុងការផ្សំរាងកាយជាមួយចលនា និង ទុកពេលអោយរាងកាយសម្រាកបានគ្រប់គ្រាន់ ។ ការទុកពេលអោយរាងកាយសម្រាកក៏មានអត្ថប្រយោជន៏ជាច្រើនក្នុងការព្យាបាលដល់សាច់ដុំ និង ទុកពេលអោយសន្លាក់បានសម្រាក មុននឹងចាប់ផ្ដើមការហាត់ក្បាច់ថ្មីៗបន្ដរទៀត ៕

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប