ស្មៅក្បេរផ្ទះឃើញរាប់ឆ្នាំទើបតែដែងថាមានប្រយោជន៍មហាសាល

ចង់ដឹង You no 2021-11-16 18:33:44
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

-លក្ខណៈសម្គាល់របស់រុក្ខជាតិៈ ស្មៅទឹកដោះខ្លាធំ


ជារុក្ខជាតិដុះតាមរដូវ ភាគច្រើននៅរដូវរំហើយ ម្ដុំខែ១១ទៅខែ១២ មានរោមក្រាស់រឹងពណ៌លឿង មែកបែកចេញពីឡើងទៅ។ ស្លឹកដុះទល់ទងគ្នា រាងទ្រវែងរៀវម្ខាងស្រួចចុង ឬ រាងពងក្រពើ ស្រួចចុងឬរាងស្រួចចុងបន្តិច។ ផ្នែកគល់ស្លឹកមានទំហំមិនស្នើគ្នា សម្បុរបៃតងចាស់ ផ្ទៃខាងលើស្លេក ផ្ទៃខាងក្រោមមានរោមខ្លីៗ ទងស្លឹកខ្ចីពណ៌ក្រហម។ កញ្ចុំផ្កាជាចង្កោមរាងមូល ចេញតាមប្រគាបស្លឹក។ ផ្កាច្រើនៗ ពណ៌សលាយបៃតង។ ផ្លែស្ងួតមានរោមដណ្តប់ពណ៌ស។ គ្រាប់រាងបីជ្រុងពណ៌ក្រហមត្នោត។

  -កន្លែងដាំដុះ : ដុះខ្លួនឯងពាសពេញប្រទេសកម្ពុជា។

  -ផ្នែកប្រើប្រាស់ៈ ស្លឹក ផ្កា។

  -ការព្យាបាលៈ រាកមួល និង រដូវមិនទៀង

  -កំរិតនិងរបៀបប្រើៈ ម្សៅស្ងួតកំរិត ៣ក្រាម ទៅ៦ក្រាម ដើមស្ងួត ពី ១៥ ទៅ ៣០ ក្រាម ប្រើទឹក១លីត្រ សម្រាប់១ថ្ងៃ។


+លើសពីនេះទៅទៀត ស្មៅទឹកដោះខ្លាធំ ក៏មានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖

- ជួយបម្រុងកម្លាំង ជួយរក្សាធាតុ ជួយបន្ថយគ្រុនក្ដៅ កែពិស កែជំងឺគ្រុនចាញ់ កែហឺត ក្អក ។

- ជ័រ ជួយព្យាបាលដំបៅមាត់ ពងបែក ជួយកែអាការៈឈឺធ្មេញ។

- ជួយបង្កើនការចងចាំដល់មនុស្សវ័យចំណាស់ និងមានប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។

(សូមពិគ្រោះជំងឺជាមួយវេជ្ជៈបណ្ឌិតជំនាញឱ្យអស់លទ្ធភាពជាមុនសិនមុននឹងសម្រេចចិត្តប្រើ)

                                                   សូមអរគុណ!

-រៀបរៀងដោយ៖ (ចង់ដឹងទេ?YouNo?)

-ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ភាគ២

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប