សូមប្រយ័ត្ន និងហាមដាច់ខាត! កុំទិញត្រីសាច់ទាំង ៣ប្រភេទនេះ មកទទួលទាន | ប្លែកៗ - BLEK BLEK

ប្លែកៗ - PLEK PLEK 2021-11-21 09:16:13
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

បើ​ទៅ​ផ្សារ ឃើញ​ត្រី ៣ ប្រភេទ​នេះ អ្នក​មិន​គួរ​លូក​ទិញ​នោះ​ទេ ព្រោះ​បើ​យក​មក​ចម្អិន​ទទួល​ទាន វា​អាច​នាំ​ជំងឺ​ និង​មេរោគ​ចូល​ដល់​រាងកាយ​ទាំង​គ្រួសារ៖


១) អន្ទង់

អន្ទង់​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​ពស់ មាន​រាង​វែង រលោង ហើយ​ក៏​មាន​ជាតិ​ខ្លាញ់​ច្រើន។ គេ​ចាត់​ទុក​វា​ដូច​អាហារ​ប៉ូវ​កម្លាំង រួច​មនុស្ស​ជា​ច្រើន​ក៏​ចូលចិត្ត​ដែរ តែ​យ៉ាង​ណា​ដោយសារ​អន្ទង់​វា​រស់នៅ​ក្នុង​បរិស្ថាន​វាល​ភក់ វាល​ស្រែ ដែល​មាន​ពពួក​ប៉ារ៉ាស៊ីត​ច្រើន ដូច្នេះ​បើ​ទិញ​មក​មិន​ដឹង​ច្បាស់​ពី​វិធី​សម្អាត​វា​ទេ នោះ​មិន​ងាយ​នឹង​បាត់បង់​អស់​មេរោគ​ឡើយ។

ដូច្នេះ​យក​ល្អ​ បើ​មិន​ចាំ​បាច់ គួរ​តែ​ជៀស​ការ​ទទួល​ទាន​អន្ទង់ ព្រោះ​វា​ងាយ​នឹង​ឆ្លង​មេរោគ ហើយ​ខូចខាត​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង​រាងកាយ។


២) ត្រី​រលួយ

ត្រី​ដែល​ខូច​រលួយ​មាន​ច្រើន​ណាស់ ដែល​គេ​ដាក់​លក់​នៅ​តាម​ផ្សារ ហើយ​អ្នក​លក់​តែងតែ​ប្រាប់​អ្នក​ទិញ ថា​ត្រី​ទើប​កាត់​ហើយៗ​ថ្មី មិន​ប៉ះពាល់​ដល់​រសជាតិ​និង​គុណភាព​ទេ។ ទោះ​ជា​យ៉ាង​ណា​ត្រី​នេះ ដ្បិត​វា​មិន​ទាន់​ធំ​ក្លិន​ស្អុយ តែ​ចំនួន​បាក់តេរី និង​ប៉ារ៉ាស៊ីត គឺ​រីកសាយ​ច្រើន​បាត់​ទៅ​ហើយ។

ដូច្នេះ​យក​ល្អ អ្នក​គួរ​ទិញ​ត្រី​ស្រស់​ទាំង​រស់ ឬ​ប្រភេទ​ត្រី​ក្លាសេ តែ​ជ្រើសរើស​កន្លែង​លក់​ដែល​មាន​ទំនុក​ចិត្ត និង​វេចខ្ចប់​ត្រឹមត្រូវ។ បើ​ជ្រើសរើស​ត្រី​ក្លាសេ​ខុស មើល​ពី​សំបក​ក្រៅ គឺ​នៅ​ល្អ តែ​សាច់​គឺ​ពិបាក​នឹង​ទទួល​ទាន ព្រោះ​ខ្លះ​ត្រូវ​បាន​គេ​ចាក់​ថ្នាំ​ដើម្បី​ពន្យារ​ទុក​វា​បាន​យូរ​ក៏​មាន។


៣) ត្រី​មាន​ភ្នែក​ឡើង​ខ្មៅ

វិធី​ងាយៗ​ដើម្បី​សម្គាល់​ត្រី​នៅ​ស្រស់​ល្អ​ឬ​អត់ គឺ​មើល​ត្រង់​ភ្នែក និង​ក្រអូម​មាត់។ ប្រសិន​ត្រី​ស្រស់ ភ្នែក​នឹង​មាន​ពណ៌​នៅ​ថ្លា ខុស​ពី​ត្រី​ដែល​រលួយ ឬ​ត្រី​ខូច មាន​ភ្នែក​ពណ៌​ខ្មៅ។ ក្រអូម​មាត់​ត្រី​ដែល​ខូច​ហើយ ក៏​មើល​ទៅ​រាង​រលួយ ខុស​ពី​ត្រី​នៅ​ស្រស់ ពណ៌​នៅ​ភ្លឺ​ល្អ [ដូច​បង្ហាញ​ក្នុង​រូប]។៕


សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប