មកមើលរូបភាព អគារសាលាខេត្តព្រៃវែងចាស់កាលពីឆ្នាំ១៩២០ ដែលសព្វថ្ងៃជានិវេសនដ្ឋាន អភិបាលខេត្តព្រៃវែង

Wow Cambodian 2021-11-23 21:47:36
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

រូបភាពជាច្រើនសន្លឹកយ៉ាងកម្របានបង្ហាញពីទិដ្ឋភាព អគារសាលាខេត្តព្រៃវែងចាស់កាលពីឆ្នាំ១៩២០ កាលពីសម័យអាណានិគមនិយមបារាំង ដែលសព្វថ្ងៃអគារនេះជានិវេសនដ្ឋានលោកអភិបាលខេត្តព្រៃវែង។

ខេត្ត​ព្រៃវែង​គឺជាខេត្តដ៏ចំណាស់មួយ ក្នុងចំណោមខេត្តចំណាស់ៗបំផុតរបស់កម្ពុជា ដែលមាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស។ នៅសម័យអាណានិគមខេត្តដែលមានផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា មួយនេះក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងដែរ។

អគារសាលាខេត្តព្រៃវែងចាស់ដែលមានអាយុកាល១០០ឆ្នាំនេះគឺជាភស្ដុតាង និងជាបេតិកភណ្ឌដ៏កម្រមួយដែលសេសសល់ពីសម័យអាណានិគមបារាំង និងរួចផុតពីការបំផ្លិចបំផ្លាញ។ យើងទៅមើលទិដ្ឋភាពទាំងស្រុងនៅខាងក្រោមដែលចែករំលែងដោយអ្នកស្រាវជ្រាវលោក ព្រីម សុវត្ថិដារ៉ា៖ 


សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប