ជំងឺបាក់ស្បាត !( Post trauma stress disorder )

ស៊ន​ សារ៉ុង 2021-12-03 11:23:40
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អ្នកជំងឺបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏រន្ធត់ក្នុងជីវិត រូបភាពព្រឹត្តិការណ៍នោះបានចងចាំដក់ជាប់ក្នុងជំរៅចិត្តរបស់គេ មិនអាចបំភ្លេចបាន ។ គេត្រូវការពន្យល់លួងលោម លើកទឹកចិត្តពីអ្នកដទៃ និងត្រូវមានសន្ទុះចិត្តក្នុងការជួយសង្គ្រោះខ្លួនឯងឲ្យបានម៉ត់ចត់ជាទីបំផុត ។ មិនជាការលំបាកពេកទេ បើគេបានយល់ដឹងពីបាតុភូតរបស់ចិត្ត នឹងបានប្រតិបត្តិតាមសតិប្បដ្ឋាន៤ដែលព្រះសម្មាសម្ពុទ្ធបានបង្រៀន ៖

ពែនភ្នែនពិចារណា ពីហេតុផលរបស់ជីវិត ផលកម្មមិនដែលកើតឡើងប្រាសចាកហេតុនោះទេ ! ទទួលស្គាល់ថាវាគឺជាកម្មរបស់សត្វលោក គេឯងតែងមានគ្រប់គ្នាជាធម្មតា កុំចាត់ទុកខ្លួនជាជនរងគ្រោះឲ្យសោះ ! សន្ទុះចិត្តដែលភ័យតក់ស្លុត ភាពខ្លាចរអា វាកើតឡើងតែពីរបីនាទី រួចហើយវាក៏រលត់ទៅវិញជាធម្មតា កុំច្រាស់ច្រាល់អន្ទះអន្ទែងតាមវា ត្រូវពង្រឹងកម្លាំងចិត្តឲ្យឋិតនៅខ្ពស់ជាងបញ្ហា ! ។

ជំងឺផ្លូវចិត្ត គឺអ្នកជំងឺជាប់អន្ទាក់ការគិតរបស់ខ្លួនឯង ! មកពីមិនអាចផ្លាស់ប្តូរគំនិតអវិជ្ជមានមកជាវិជ្ជមានបាន ! តើអ្នកចង់ជាសះស្បើយពីជំងឺនេះទេ ? បើចង់អ្នកត្រូវតែហ៌ានពុះពារ ឧបសគ្គនេះឲ្យបាន ! គ្មានការលំបាកណាដែលយើងធ្វើមិនបាននោះទេ ព្រោះយើងគឺជាម្ចាស់លើការគិតរបស់ខ្លួនឯងសោះ ! ។(ថ)


សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប