រូបគំនូរយ៉ាងកម្របង្ហាញពីទិដ្ឋភាពប្រាសាទអ្នកតា គ្រានៅល្អមិនទាន់បាក់បែកស្ទើររលំដូចសព្វថ្ងៃ

Wow Cambodian 2021-12-25 23:47:25
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រាសាទអ្នកតា រចនាបថគូលែន សាងសង់ក្នុងរាជ្យព្រះបាទជ័យវម្ម៌ទេពទី២ ដើមសតវត្សរ៍ទី៩ នៃគ្រិស្តសករាជ។ ប្រាសាទនេះមិនសូវមានក្បាច់រចនានោះទេ ភាគច្រើនមានត្រឹមការរចនាជ្រីលើខឿន និងថ្នាក់ប្រាសាទ ហើយមានលម្អប្រាសាទអណ្តែត/វិមានអណ្តែតលើជញ្ជាំង

តួនៃប្រាសាទសង់មកពីឥដ្ឋមានច្រកចូល និងទ្វារ​បែរទៅទិសខាងលិច រីខាងមុខប្រាសាទមានកម្រាលឥដ្ឋប្រវែង១៦ម៉ែត្រ ចំណែកទិសខាងកើត ខាងជើង និងខាងត្បូងជាទ្វារបញ្ឆោត។ ក្រុមអ្នកបុរាណវិទូបារាំងលោក Henri Parmentier បានគូសប្លង់ប្រាសាទ និងរូបរាងប្រាសាទហើយចេញផ្សាយសៀវភៅ L' Art Khmer Primitif, Paris 1927។

បើតាមការបកស្រាយរបស់លោក ថន វរធ៌ន ជាអ្នកស្រាវជ្រាវប្រាសាទនេះបច្ចុប្បន្នបានបែកបាក់ខ្លាំង ជញ្ជាំងនៅជ្រុងទាំងបួនមានការញ៉េកចេញពីគ្នា ដើម្បីសង្គ្រោះប្រាសាទនៅឆ្នាំ២០១០ក្រុមអ្នកអភិរក្សបានធ្វើការទល់ឈើដើម្បីការពារបាក់រលំជាច្រើនផ្នែកដូចជា ផ្នែកស៊ុំទ្វារ-ហោជាង ជញ្ជាំងជ្រុងខាងលិចឈៀងខាងជើង និងជ្រុងខាងកើត ចំណែកជញ្ជាំងខាងត្បួងបានបាក់រលំដល់ខឿន៕


សេចក្តីប្រកាស៖

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប