
Sreng
· 2019-02-28
ត្រៀមរដូវកាលថ្មី Man City ណាត់ក្លឹបជប៉ុន ប្រកួតមិត្តភាពក្នុងដំណើរ Pre-Season
0
ក្លឹបជើងឯក Premier League រដូវកាលមុន Manchester City បានប្រកាសពីការធ្វើដំណើរ Pre-Season របស់ខ្លួន ដើម្បីត្រៀមរដូវកាលថ្មី ២០១៩-២០២០ ខាងមុខនៅឯទឹកដីអាស៊ីខាងកើត នាប្រទេសជប៉ុន។ ហើយនៅក្នុងដំណើរការប្រកួតមិត្តភាពនេះ ក្លឹបManchester City បានកំណត់យកប្រទេសជប៉ុន ហើយក៏ជាលើកដំបូងផងដែរសម្រាប់ក្លឹបអ្នកមាននៅលីគកំពូលអង់គ្លេសនេះ ធ្វើដំណើរទៅកាន់ប្រទេសមានអរិយធម៌ចំណាស់ផ្ទាល់ខ្លួនក្នុងតំបន់អាស៊ីខាងកើត ជប៉ុន។
មិនត្រឹមតែជាការធ្វើដំណើរធម្មតាឡើយ កូនក្រុមរបស់លោក Pep Guardiola នឹងត្រូវតតាំងជាមួយក្លឹប Yokohama F.Marinos សមាជិកនៃលីគកំពូលជប៉ុនផងដែរ ដែលត្រូវប្រព្រឹត្តឡើងនាកីឡដ្ឋាន Nissan Stadium ។
ការប្រកួតមិត្តភាពនេះ នឹងកើតឡើងនៅអំឡុងចុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខ ខណៈដែលការប្រកួតនេះកើតឡើងក៏ដោយសារតែ Manchester City និង Yokohama F.Marinos គឺស្ថិតនៅក្នុងភាគហ៊ុននៃ City Football Group តែមួយ។
ក្រៅពី Manchester City , Chelsea និង Tottenham Hotspur ក៏នឹងធ្វើដំណើរប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីខាងមុខនាទឹកដីអាស៊ីដូចគ្នា ដោយតោខៀវ នឹងហោះទៅជប៉ុន ផងដែរ ខណៈមាន់ខ្នាយមាស នឹងទៅទីក្រុងសៀងហៃ និងប្រទេសសិង្ហបុរី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

៥ យ៉ាង កុំធ្វើឲ្យសោះមុនចូលគេង ព្រោះដូចកំពុងបន្ថយអាយុខ្លួនឯង

កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត

យោបល់ទាំងអស់ (0)