ផ្ដែរទ្វារប្រាសាទគគីរ ត្រូវឃ្លាតឆ្ងាយពីមាតុប្រទេសជិត១សតវត្សហើយ បច្ចុប្បន្នត្រូវរក្សាទុកក្នុងប្រទេសបារាំង

Wow Cambodian 2022-01-09 22:01:08
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រាសាទគគីរ សិល្បៈស្ថាបត្យកម្មខ្មែរដើមសម័យអង្គរ រចនាបថគូលែន ទំនងជាសាងសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដើមសតវត្សរ៍ទី៩ នៃគ្រិស្តសករាជ។ មូលហេតុនៃការសន្មត់ដូច្នេះគឺដោយសាររាជ្យព្រះអង្គពុំមានសិលាចារឹក ហើយភ្នំគូលែនគឺជា ទីតាំងដែលទ្រង់ឡើងទៅធ្វើពិធីទេវរាជ ប្រកាសឯករាជ្យពីជ្វា។

ប្រាសាទនេះមានតួប៉មមួយសង់មកពីឥដ្ឋបែរមុខទៅទិសខាងកើត, ផ្តែរទ្វារ សសរពេជ្រ ជណ្តើរ និងជើងទម្រ សង់មកពីថ្មភក់ យោងទៅលើរូបភាពបណ្ណសារ EFEO ឆ្នាំ១៩៣៦-១៩៣៧ ប្រាសាទនេះបានបែកបាក់យ៉ាងខ្លាំង។ បច្ចុប្បន្នផ្តែរទ្វារនៃប្រាសាទត្រូវឃ្លាតឆ្ងាយពីមាតុ​ប្រទេសដែលជាទីតាំងដើម ដោយត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរហ្គីមេ ទីក្រុងបារីស ប្រទេសបារាំង តាំងពីសម័យអាណានិគម។

ចំណែកសសរពេជ្រស្ថិតនៅទីតាំងប្រាសាទចំនួនពីរដុំ (ផ្នែកក្បាលសសរទាំងពីរ), ជ្រុងឦសាននៃប្រាសាទមានបំណែកជើងទម្របែកបាក់ជាបំណែកធំៗ មិនអាចសន្និដ្ឋានបានថាជាជើងទម្របដិមាឬជើងទម្រលិង្គនោះទេ ព្រោះជើងបានផ្កាប់មុខទៅក្រោម។ នេះបើតាមការបញ្ជាក់ពីលោក ថន វរ៌ធន ជាអ្នកស្រាវជ្រាវ៕ 


សេចក្តីប្រកាស៖

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប