បង្ហោះផ្សាយ

ខ្មែរ

Thom

· 2019-03-01

តារា​ឆ្នើម​លំដាប់​ពិភព​លោក​៤​រូប​​មក​កម្ពុជា​តាម​រយៈ​ស្រាបៀរ Tiger

0

ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាលហើយ នៅថ្ងៃទី៣ខែមីនាឆ្នាំ២០១៩ខាងមុខនេះ មុនពេលឈានដល់មណ្ឌលភ្នំពេញ និងវគ្គផ្ដាច់ព្រ័ត្រ។

ដូច្នេះបើមើលទៅការប្រកួតនេះ គឺនៅសល់ប្រមាណ២សប្ដាហ៍ទៀតប៉ុណ្ណោះ អ្នកគាំទ្រកម្ពុជានឹងទទួលបានឱកាសស្វាគមន៍តារាល្បីឈ្មោះ Ronaldinho ដែលជាទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football Festival 2019 ហើយ។ លោកនឹងមានវត្តមាននៅថ្ងៃទី១៦ ១៧ខែមីនាឆ្នាំ២០១៩នេះ នៅវគ្គផ្ដាច់ព្រ័ត្រ។

រំលឹកទៅអតីតកាលបន្តិច ស្រាបៀរ ថាយហ្គ័រ បានយកកីឡាករកំពូលលើលោកនេះ៤រូបមកហើយ មកប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងផ្ដល់ជាដំបូន្មានល្អៗសម្រាប់ក្រុមយុវជនកម្ពុជា។ កីឡាករទាំង៤រូបនោះរួមមាន៖

១ Fabio Cannavaro

នៅឆ្នាំ២០១៣ ក្រុមអាណាចក្របៃតងជាជើងឯកនៃព្រឹត្តិការណ៍ Tiger Street ។ នៅគ្រានោះ វត្តមានរបស់ Cannavaro ក៏មាននៅកម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់បំផុតផងដែរ។

២ Deco

នៅឆ្នាំ២០១៤ ក្រុមដាញ៉ែលជាជើងឯក ហើយកំពូលតារាបាល់ទាត់ Deco របស់ក្រុម FC Barcelona ក៏មានវត្តមានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រផងដែរ។ រូបគេបានចូលរួមជាមួយក្រុមដាញ៉ែលលេងបាល់ទាត់និងចែករំលែកបទពិសោធនៅគ្រានោះ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា។

៣ Ryan Giggs

នៅឆ្នាំ២០១៨ ក្រុមអាណាចក្របៃតងជាជើងឯក ហើយកំពូលតារាបាល់ទាត់ពិភពលោក Ryan Giggs ក៏មានវត្តមាននៅប្រទេសកម្ពុជា តាមរយៈការអញ្ជើញរបស់ស្រាបៀរ ថៃហ្គ័រ។ Giggs បានបង្ហាញការសប្បាយចិត្តក្នុងការមកកម្ពុជា ជាលើកទី២ ខណៈដែលរូបគេធ្លាប់មកកម្ពុជាម្ដងមកហើយ ប៉ុន្តែគ្រានោះនៅឯព្រំដែនកម្ពុជា ថៃ មិនបានមកជួបបងប្អូនអ្នកគាំទ្រនៅរាជធានីភ្នំពេញនោះទេ។

៤. Ronaldinho

នៅឆ្នាំ២០១៩នេះ អតីតកីឡាករ Ronaldinho នឹងមានវត្តមាននៅកម្ពុជា នាថ្ងៃ១៦-១៧ ខែមីនានៅកោះពេជ្រ កន្លែងដែល Tiger Street ធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេស។ អ្នកគាំទ្រទាំងអស់នឹងមានឱកាសបានជួប និងថតរូបជាមួយ Ronaldinho មិនខាន ត្បិតអីនេះជាឱកាសវិសេសខ្លាំងណាស់ដែលបានជួបជាមួយកំពូលកីឡាករល្បីឈ្មោះលើលោកដូច្នេះ។

សូមជម្រាបថា នៅឆ្នាំ២០១៩នេះ Tiger Street Football Festival មានប្រាក់រង្វាន់រហូតដល់៥ម៉ឺនដុល្លារឯណោះ។ ខណៈដែលអ្នកបានលេខ១ នឹងទទួលបាន ១៥ ០០០ដុល្លារ លេខ២ទទួលបាន ៥ ០០០ដុល្លារ លេខ៣ទទួលបាន២ ៥០០ដុល្លារ និងលេខ៤ទទួលបាន ១.០០០ដុល្លារ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស