វិធីធ្វើនំបុ័ងហតដក

SR Cambodia 2022-02-03 20:13:52
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

គ្រឿងផ្សំ៖

ម្សៅមី ៣០០ក្រាម

មេនំបុ័ង ១+១/២ ស្លាបព្រាកាហ្វេ

ស្ករស ៤០ក្រាម

ទឹកដោះគោក្តៅឧណ្ហៗ ១៤០មីលីលីត្រ

អំបិល ១ស្លាបព្រាកាហ្វេ

ពងមាន់ ១គ្រាប់

បឺរ ៤៥ក្រាម

គ្រឿងផ្សំសំរាប់ដាក់ពីលើ៖

ឈីស mozzarella ១ចានចង្កឹះ

ពោតលឿងឆ្អិន ១/២ចានចង្កឹះ

ខ្ទឹមបារាំង ៨០ក្រាម (កាត់តូចៗ)

ទឹក ម៉ាយ៉ូណេស ៣ស្លាបព្រាបាយ

ហតដក ៥~៦

ពងមាន់ ១គ្រាប់ (សំរាប់លាបនំ)

វិធីធ្វើ៖

១/ លាយទឹកដោះគោ, ស្ករសនិងមេនំបុ័ងចូលគ្នារួចដាក់ពងមាន់, ម្សៅមីនិងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វបន្ទាប់មកគ្របទុករយៈពេល២០នាទី។

២/ យកបឺរមកច្របាច់ជាមួយម្សៅរហូតដល់ចូលគ្នាសព្វល្អហើយសាច់ម្សៅឡើងស្វិត(ពេលលាតស្តើងអត់ដាច់រហែក)បន្ទាប់មកគ្របទុករយៈពេល១ម៉ោង។

៣/ កាត់ម្សៅជាដុំតូចៗប្រហែល៥~៦ដុំរួចបត់ជារាងមូលហើយគ្របទុក១៥នាទីទៀត។យកម្សៅមកកិនឲ្យសំប៉ែតជារាងវែងរួចដាក់ហតដកពីលើហើយខ្ចប់ឲ្យជិតបន្ទាប់មកយកកន្ត្រៃមកកាត់ពីលើហើយបេះវាញែកចេញពីគ្នារួចគ្របទុករយៈពេល៤០នាទី។

៤/ លាយឈីស mozzarella, ពោតលឿង, ខ្ទឹមបារាំង និង ទឹកម៉ាយ៉ូណេស ចូលគ្នា បន្ទាប់មកលាបពងមាន់ពីលើម្សៅហើយយកគ្រឿងផ្សំដែលលាយរួចមកដាក់ពីលើរួចយកទៅដាក់ដុតក្នុងកំដៅ១៨០អង្សារយៈពេល២០នាទីដោយបើកកំដៅម៉ាស៊ីនឲ្យក្ដៅជាមុនសិន។

បន្ទាប់ពីនំបានឆ្អិនហើយអាចច្របាច់ទឹកប៉េងប៉ោះឬទឹកម៉ាយ៉ូណេសពីលើបន្ថែមទៀតជាការស្រេច។

វីដេអូ៖ https://fx.mongcent.com/news_share/v_detail/12087131?app_version=5.8.2&os=1&channel=copy&lan=en-US&memberId=2094577

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប