
Patrick
· 2019-03-02
ប្រទេសចំនួន១០ ចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នៅកម្ពុជា
11
ព្រឹត្តិការណ៍ ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ (43rd South East Asia Age Group Swimming Championship 2019) មានប្រទេសចំនួន១០ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ដែលបានចុះឈ្មោះចូលរួមប្រកួត។
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នេះ ហើយការប្រកួតចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញថា ឆ្នាំនេះ សហព័ន្ធតំណាងឲ្យប្រទេសកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នៅពហុកីឡដ្ឋានមរតកតេជោ គិតមកដល់ពេលនេះ មានចំនួន១០ ប្រទេសបានចុះឈ្មោះជាផ្លូវការហើយ។
សម្រាប់ប្រទេសទាំង១០រួមមាន កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងប្រ៊ុយណេ។
ព្រឹត្តិការណ៍នេះ មានកីឡាករ-កីឡាការិនីក្មេងវ័យចំនួន ពី៤០០ទៅ៤៥០នាក់ ក្នុង នោះ មានកីឡាករជិត២១០នាក់ កីឡាការិនីជិត២០០នាក់ និងគណៈប្រតិភូ គ្រូបង្វឹក ជិត ១០០ នាក់ចូលរួម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
គិតត្រឹម៤ខែដើមឆ្នាំ២០២៥ ម្ដាយជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលផលពីកម្មវិធីរបស់រាជរដ្ឋាភិបាល
ស្នងការនគរបាលរាជធានីភ្នំពេញ បដិសេដលើការចុះផ្សាយរបស់សារព័ត៌មានថា«ករណីរំលោភបូកមានចំនួន ៨នាក់»
យោបល់ទាំងអស់ (0)