
Peou
· 2019-03-04
រូបថត 5 ស្ទាយរបស់ កែវ សុបញ្ញា លើទឹកដីខេត្តក្រចេះ!
0
ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia កញ្ញា កែវ សុបញ្ញា ពេលនេះបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម We Production ដែលស្ថិតនៅជាមួយនឹងផលិតកម្ម រស្មីហង្សមាស។
សព្វថ្ងៃកញ្ញា កែវ សុបញ្ញា កំពុងតែមមាញឹកជាមួយនឹងអាជីពជាអ្នកចម្រៀងសឹងតែគ្រប់កម្មវិធីតែម្តង។ ទោះជាយ៉ាងណាកញ្ញា កែវ សុបញ្ញា ក៏ឆ្លៀតពេលលំហែកាយនៅទឹកដីខេត្តក្រចេះដោយស្ថិតនៅក្នុងស្ថានភាពសាមញ្ញាជាមួយនឹងរ៉ូបឆ្នូតក្រឡាក្រហមតូចៗ និង ស្បែកជើងប៉ាតាពណ៏ស ពិតជាសាកសមនិងស្រស់ស្អាតណាស់។
ប្រហែលជាលើកដំបូងរបស់កញ្ញា កែវ សុបញ្ញា ដែលបានទៅដល់ទឹកដីខេត្តក្រចេះហើយមើលទៅបានជាកញ្ញានិយាយថា “ស្គាល់ហើយព្រហ្មាចារី ខេត្តក្រចេះ” បើក្រឡែកមើលទេសភាពនៅទីនោះហាក់ដូចជាស្រស់ស្អាត និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធថែមទៀតផង៕
រូបថតរបស់ កញ្ញា កែវ សុបញ្ញា នៅទឹកដីខេត្តក្រចេះ
អត្ថបទដោយ៖ ឃុន យ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)