អត្ថប្រយោជន៍នៃម្សៅកាកាវ

SR Cambodia 2022-03-23 14:29:32
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

កាកាវបានទាក់ទាញពិភពលោករាប់ពាន់ឆ្នាំមកហើយ ហើយជាផ្នែកមួយដ៏ធំនៃម្ហូបទំនើបក្នុងទម្រង់ជាសូកូឡា។

អត្ថប្រយោជន៍សុខភាពនៃកាកាវ រួមមាន ការថយចុះនៃការរលាក ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង និងខួរក្បាល ជាតិស្ករក្នុងឈាម និងការគ្រប់គ្រងទម្ងន់ ព្រមទាំងធ្មេញ និងស្បែកដែលមានសុខភាពល្អ។


វាមានជីវជាតិ និងងាយស្រួលក្នុងការបន្ថែមទៅក្នុងរបបអាហាររបស់អ្នកតាមរបៀបច្នៃប្រឌិត។

ម្សៅ​កាកាវ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​កិន​គ្រាប់​កាកាវ​ ហើយ​យក​ខ្លាញ់ ឬ​បឺរកាកាវ​ចេញ។

ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រាកដថាប្រើម្សៅកាកាវដែលមិនមានជាតិអាល់កាឡាំង ឬសូកូឡាខ្មៅដែលមានផ្ទុកកាកាវច្រើនជាង 70% ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍សុខភាពជាអតិបរមា។

សូមចងចាំថាសូកូឡានៅតែមានបរិមាណជាតិស្ករ និងខ្លាញ់ច្រើន ដូច្នេះប្រសិនបើអ្នកនឹងប្រើវា ចូរប្រកាន់ខ្ជាប់នូវទំហំដែលសមហេតុផល ហើយផ្សំវាជាមួយរបបអាហារដែលមានតុល្យភាពដែលមានសុខភាពល្អ។


ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព និងអាហារូបត្ថម្ភរបស់ម្សៅកាកាវ៖

+ សម្បូរទៅដោយសារធាតុ Polyphenols ដែលផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន៖ កាកាវសម្បូរទៅដោយសារធាតុ polyphenols ដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាព រួមទាំងកាត់បន្ថយការរលាក និងធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយការកែច្នៃកាកាវ ចូលទៅក្នុងសូកូឡាឬផលិតផលផ្សេងទៀតអាចកាត់បន្ថយយ៉ាងខ្លាំងនូវសារធាតុ polyphenol ។

+ អាចកាត់បន្ថយសម្ពាធឈាមខ្ពស់ដោយការកែលម្អកម្រិតអុកស៊ីដនីទ្រីក៖ ការសិក្សាបង្ហាញថាកាកាវសម្បូរទៅដោយ flavanols ដែលបន្ថយសម្ពាធឈាមដោយធ្វើអោយប្រសើរឡើងកម្រិត nitric oxide និងមុខងារសរសៃឈាម។ កាកាវដែលមានរវាង

៣០–១២១៨ mg នៃ flavanols អាចកាត់បន្ថយសម្ពាធឈាមជាមធ្យម ២ mmHg។

+ អាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៖ កាកាវ អាចជួយសម្រួលដល់លំហូរឈាម និងកាត់បន្ថយកូលេស្តេរ៉ុល។ ការទទួលទានសូកូឡាម្តងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ជំងឺខ្សោយបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល។

+ សារធាតុ Polyphenols ធ្វើអោយប្រសើរឡើងនូវលំហូរឈាមទៅកាន់ខួរក្បាល និងមុខងារខួរក្បាលរបស់អ្នក៖ Flavanols ក្នុង​កាកាវ​អាច​ជួយ​ដល់​ការផលិត​សរសៃប្រសាទ មុខងារ​ខួរក្បាល និង​ធ្វើអោយ​លំហូរ​ឈាម​ប្រសើរឡើង​ និងផ្គត់ផ្គង់ដល់ជាលិកាខួរក្បាល។

+ អាចធ្វើអោយអារម្មណ៍ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តប្រសើរឡើងតាមមធ្យោបាយផ្សេងៗ៖ កាកាវ អាចមានឥទ្ធិពលវិជ្ជមានមួយចំនួនលើអារម្មណ៍ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដោយកាត់បន្ថយកម្រិតស្ត្រេស និងធ្វើអោយប្រសើរឡើងនូវភាពស្ងប់ស្ងាត់ ការពេញចិត្ត និងផ្លូវចិត្តទូទៅមានសុខុមាលភាព។

+ Flavanols អាចធ្វើអោយរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ប្រសើរឡើង៖ កាកាវនិងសូកូឡាខ្មៅអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានសុខភាពល្អ។

+ អាចជួយគ្រប់គ្រងទម្ងន់ក្នុងវិធីដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន៖ ផលិតផលកាកាវ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រកទម្ងន់ និងការបន្ថែមកាកាវទៅក្នុងរបបអាហាររបស់អ្នកអាចជួយឲ្យការសម្រកទម្ងន់លឿនជាងមុន។ + លក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងជំរុញភាពស៊ាំ អាចផ្តល់អត្ថប្រយោជន៍ដល់ធ្មេញ និងស្បែករបស់អ្នក៖ កាកាវ អាចលើកកម្ពស់ធ្មេញឲ្យមានសុខភាពល្អដោយការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបណ្តាលឲ្យប្រហោងធ្មេញ តែមិនចំពោះផលិតផលដែលមានជាតិស្ករនោះទេ។ វាក៏ជួយឲ្យស្បែកមានសុខភាពល្អផងដែរដោយការពារវាពីពន្លឺព្រះអាទិត្យ និងធ្វើអោយផ្ទៃស្បែក ជាតិទឹកនិងឈាមរត់បានប្រសើរឡើង។


រូបភាព៖ Geogle

អត្ថបទ៖ Healthline

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប