បង្ហោះផ្សាយ

ខ្មែរ

វប្បធម៌​

· 2022-04-11

តេីបុណ្យបច្ច័យបួនតម្រូវឲ្យនិមន្តព្រះសង្ឃបួនអង្គមែនឬទេ?

#ចំណេះដឹង# #បុណ្យបច្ច័យបួន# #ចំណេះដឹងទូទៅ# #ព្រះសង្ឃ#

2224

បុណ្យបច្ច័យបួនជាបុណ្យមួយដែលប្រជាជានខ្មែរអ្នកកាន់ព្រះពុទ្ធសាសនានិយមធ្វេីដោយគេធ្វេីដេីម្បីជូនមាតាបិតា​ ឬសាច់ញាតិ​ផង ដេីម្បីទុកជាកំណប់បុណ្យសម្រាប់ខ្លួនឯងផងនិងឧទ្ទិសដល់ញាតិសន្ដានដែលធ្វេីកាលកិរិយាទៅកាន់លោកខាងមុខផង។

 (រូបតំណាង​)

ការប្រារព្ធពិធីបុណ្យអាចនឹងមានភាពខុសគ្នាខ្លះៗទៅតាមតំបន់ផ្សេងៗ។ ដោយមានពុទ្ធសាសនិកមួយចំនួនពុំបានឈ្វេងយល់ច្បាស់ហេីយក៏ប្រកាន់ថាបុណ្យបច្ច័យបួនដាច់ខាតត្រូវតែនិមន្តព្រះសង្ឃចំនួន៤អង្គជាកំហិតមិនអាចលេីសឬខ្វះ។ប្រការគឺពុំត្រឹមត្រូវនោះទេ​ វាជាការប្រកាន់ខុសព្រោះថា​អ្វីដែលសំខាន់ក្នុងបុណ្យបច្ច័យបួនគឺបច្ច័យទាំង៤មិនអាស្រ័យលេីចំនួនព្រះសង្ឃទេ។ ព្រះសង្ឃ១អង្គ​ ២អង្គ​ ៤អង្គ​ ៥អង្គ​ ឬច្រេីនជាងនេះអាចវេរឡេីងជាបច្ច័យបួនបានទាំងអស់ឲ្យតែមានបច្ច័យទាំង៤គ្រប់។ បច្ច័យបួនមិនមែនសំដៅទៅលេីលុយកាក់ប្រាក់កាសទេ​ បច្ច័យទាំង៤គឺចីវរប្បច្ច័យ​ បិណ្ឌបាតប្បច្ច័យ​ សេនាសនប្បច្ច័យ​ និងគិលានភេសជ្ជប្បច្ច័យ​ ។ចីវរប្បច្ច័យបានដល់គ្រឿងស្លៀកពាក់ដណ្ដប់កាយបេីជាគ្រហស្ថមានដូចជាសំពត់​ អាវសាវស្បៃផ្សេងៗឯព្រះសង្ឃគឺមានស្បង់ស្បៃត្រៃចីវរ។ បិណ្ឌបាតប្បច្ច័យសំដៅដល់អាហារភោជននានា។ សេនាសនប្បច្ច័យបានដល់ទីជ្រកស្នាក់អាស្រ័យ​ ទីដេកទីអង្គុយ(សង់ផ្លូវស្ពានក៏ជាសេនាសនប្បច្ច័យដែរ។) ហេីយគិលានភេសជ្ជប្បច្ច័យមានថ្នាំកែរោគ​ ភេសជ្ជៈផ្សេងៗ។តែក្នុងគ្រាចាំបាច់ឬពុំអាចនឹងរកបច្ច័យទាំងនេះបាន​ ពុទ្ធសាសនិកអាចបវារណាប្រគេនជាថវិកាជំនួសបច្ច័យបួនបាន​ ឬអាចបវារណាប្រគេនពីលេីបច្ច័យទាំង៤នេះបាន​ ដោយប្រេីប្រាស់តាមពុទ្ធានុញ្ញាតិ។

 (រូបតំណាង​)

​ ដូចនេះបុណ្យបច្ច័យបួនគឺអាស្រ័យលេីបច្ច័យទាង៤មិនមែនស្ថិតនៅលេីចំនួនព្រះសង្ឃឡេីយ។ ការនិមន្តព្រះសង្ឃច្រេីនឬតិចគឺអាស្រ័យលេីសទ្ធាជ្រះថ្លានិងលទ្ធភាពនៃអ្នកប្រារព្ធធ្វេី។ 

អត្ថបទដោយ៖​រិន​ សុភក្ត្រា​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Seng Sopha

· 2022-04-13

👍

កំដរអ្នកសេដ

· 2022-04-12

មើលបាន2កាក់ម៉ែវា

  • 1
ទៅកាន់