បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2022-04-16

តោះ! មកឈ្វេងយល់ពី សារៈប្រយោជន៍របស់ផ្លែប័រ

#សុខភាព# #ផ្លែប័រ# #របបអាហារ#

9656

ផ្លែប័រ ដែលភាសាអង់គ្លេសហៅថា Avocado ជាផ្លែឈើដែលប្រជាជននៅប៉ែកអ៊ឺរ៉ុបនិយមបរិភោគ។ ពួកគេមិនត្រឹមតែទុកវាជាផ្លែឈើប៉ុណ្ណោះទេ គេថែមទាំងយកវាញ៉ាំជាអាហារប្រចាំថ្ងៃថែមទៀតផង។ ប័រវាជាអាហារដែលសម្បូរទៅដោយវីតាមីន និងធាតុរ៉ែខ្ពស់ សម្រាប់ទ្រទ្រង់រាងកាយប្រចាំថ្ងៃ។

ផ្លែប័រវាផ្ទុកទៅដោយ វីតាមីន C, E, K, B6, B1 និង B9 បូកផ្សំនឹង ម៉ាញេស្យូម ប៉ូតាស្យូម pantothenic acid , beta carotene និង omega 3។ ផ្លែប័រវាផ្តល់គុណប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ៖

១. ជំនួយដល់សុខភាពបេះដូងផ្លែប័រផ្ទុកនូវសារធាតុ beta sitosterol ដែលជាសារធាតុជួយក្នុងការគ្រប់គ្រងសារធាតុ cholesterol ក្នុងសរសៃឈាម ។

២. ជំនួយដល់ភ្នែកផ្លែប័រផ្ទុកសារធាតុសំខាន់សម្រាប់ភ្នែក ២ប្រភេទគឺ lutein និង zeaxanthin ដែលសារធាតុទាំង២នេះ វាជួយដល់កោសិកាភ្នែក សម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ជាពិសេសកាំរស្មី ស្វាយអ៊ុលត្រា ពីខាងក្រៅដែលបង្កឱ្យកោសិកាភ្នែកខូចខាត។

៣. បង្ការជំងឺពុកឆ្អឹងវីតាមីន K ដែលផ្ទុកក្នុង ផ្លែប័រវាមានតួនាទីក្នុងការរក្សាសុខភាពឆ្អឹងឱ្យបានរឹងមាំ។ ភាគច្រើន គេដឹងថាកាល់ស្យូម និងវីតាមីន D មានសារៈសំខាន់សម្រាប់ឆ្អឹង តែក្នុងនោះ វីតាមីន K ក៏មានតួនាទីចម្បងក្នុងនោះដែរដោយវាជាអ្នកជួយស្រូប យកកាល់ស្យូមពីអាហារ និងការកាត់បន្ថយ ការហូរច្រោះកាល់ស្យូមតាមរយៈទឹកនោម និងលាមក។

៤. បង្ការជំងឺមហារីកការទទួលទានវីតាមីន B9 គ្រប់គ្រាន់វាអាចជួយការពារពីជំងឺមហារីក នៅក្នុងពោះវៀនធំ ក្រពេះ និងប្រមាត់។ សារធាតុដែលចម្រាញ់ចេញពីផ្លែប័រវាអាចប្រើសម្រាប់ប្រឆាំង និងបង្អាក់ការលូតលាស់របស់កោសិកាមហារីកបានផងដែរ។

៥. កាត់បន្ថយភាពស្រ្តេសផ្លែប័រសម្បូរដោយមីតាមីនB9 ដែលជាសារធាតុសម្រាប់សម្រួលដល់ការដំណើរការដឹកជញ្ចូលសារធាតុចិញ្ចឹមសម្រាប់ទៅផ្គត់ផ្គង់ខួរក្បាល៕

ប្រភព ៖ (medicalnewstoday.com) / ប្រែសម្រួល ៖ Mythical Bird

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

មិត្ត598156650

· 2022-08-15

ត..មកមើលពនឹងស្វែងយល់ពីអត្ថប្រយោជន៍នៃផ្លែប័រម្តង..តើផ្លែប៊័រមានអត្ថប្រយោជន៍ដល់សុខភាពយើងបែបណាខ្លះ?👌👌👌👌👌

ចាន់ថេង

· 2022-06-09

😮😮😮

sor ravin

· 2022-05-22

😍😍😍😍😍😍😍😍

Seng Sopha

· 2022-05-19

😍😍

NIRDEY PRIET

· 2022-05-16

😍

Hak Single

· 2022-05-14

😍

មិត្ត1000164672

· 2022-05-07

👍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Seng Sopha

· 2022-04-29

😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មុខម្ហូប

· 2022-04-18

🙂🙂🙂🙂

  • 1
ទៅកាន់

ការណែនាំពិសេស