
Sorn
· 2019-03-04
អាចទេដែលថា លោគ្រូបង្វឹកបណ្តោះអាសន្ន Solskjaer កំពុងត្រៀមខ្លួនដើម្បីដឹកនាំក្លឹប Manchester United នៅរដូវកាលក្រោយ? បន្ទាប់ពីបន្តយកឈ្នះក្នុងទឹកដីកាលពីយប់មិញ
0
មួយរយៈចុងក្រោយនេះយើងឃើញថា ក្រុមបិសាចក្រហម Manchester United កំពុងតែឡើងជើងខ្លាំងមែនទែន បន្ទាប់ពីបានបណ្ដេញ The Special one លោក Mourinho នៅចុងឆ្នាំ២០១៨កន្លងផុតទៅ ដោយជំនួសតំណែងបណ្តោះអាសន្នដោយអតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer។ កាលពីយប់មិញនេះ ក្រុមបិសាចក្រហមបានបន្តយកឈ្នះ southamton ក្នុងទឹកដី Old Trafford។ បើរាប់ទៅចាប់តាំងពីមកកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នមក លោក Solskjear បានដឹកនាំប្រកួតចំនួន ១៦ដង ឈ្នះ ១៣លើក ស្មើ២ដង នឹងចាញ់មួយលើក ប៉ុន្តែក្លឹបពុំទាន់បានប្រកាសជាផ្លូវការណាមួយនៅឡើយនោះទេ បើទោះបីជាលោកគ្រូបង្វឹកថ្មី ហើយក៏ជាអតីតកីឡាករក្រុមបិសាចមួយរូបនេះ បានបង្កើតកំណត់ត្រាល្អៗ យ៉ាងណាក៏ដោយ។
បើទោះបីជាយ៉ាងណាក៏ដោយលោកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា លោកកំពុងតែរៀបចំសំរាប់ជីវិតរបស់គាត់ជាមួយ ក្លឹប Mancester United នៅរដូវកាលក្រោយ និងកំពុងរៀបចំរោងក្នុងការទិញលក់កីឡាករនៅរដូវក្តៅនេះ ព្រមទាំងត្រៀមថតរូបពាណិច្ចកម្មដាក់នៅលើសំបុត្ររបស់ក្លឹបផងដែរ។ បន្ថែមពីនេះទៅទៀតយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាតើព័ត៌មានមួយនេះអាចនឹងកើតឡើងនៅឡើយទេ។ សម្រាប់ក្រុម Manchester United វិញកំពុងត្រៀមខ្លួនដើម្បីជួប ក្រុមយក្សរបស់បារាំង PSG នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះនៅក្រៅទឹកដី ក្នុងជំនួបក្របខ័ណ្ឌ Uefa Champion League៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គ្រូស្វាយរៀង តបវិញយ៉ាងណា ចំពោះសម្ដីគ្រូក្រោននិយាយម្សិលមិញនេះ?
កម្រមានណាស់! លោក អូប៉ាម៉ា លើកនិយាយរឿង Messi មិនជោគជ័យក្នុងជម្រើសជាតិអាហ្សង់ទីន
ក្រុមហ៊ុន Apple នឹងបើកដំណើរការកាតឥណទានថ្មីជាមួយ Goldman ។ តើ Perks មានតំលៃវាឬទេ?
អាហារ ៧ មុខល្អបំផុតសម្រាប់សុខភាពក្រលៀន ដោយជួយលៀងសម្អាតនិងបន្សុទ្ធជាតិពុលថែមទៀត
ការណែនាំពិសេស
ចម្លាក់តោ១ ត្រូវបានប្រទះឃើញនៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ
កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
ក្នុងអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុតគឺស្រ្តីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!
យោបល់ទាំងអស់ (0)