អ្នកកើតឆ្នាំខាល ថោះ មមែ កុរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់

TNAOT Morning 2022-04-28 08:56:49
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឆ្នាំកុរ ឆុងជាមួយម្សាញ់។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។​ចាប់​តាំងតែ​ពី​ដើម ខែ មេសា មក​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា និង ចម្រើន​លូតលាស់​ឈានទៅ​មុខ​បាន​ច្រើន​មុខ​មិន​ថា ការធ្វើ​ជំនួញ ប្រាក់កាស និង​រឿង​រាវ​ផ្ទាល់ខ្លួន​។​សម្រាប់​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​វិញ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ផល​លំបាក​ច្រើនជាង​នេះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក និង​ស្មុគស្មាញ​ច្រើន​បន្តិច ហើយ​ទាល់តែ​មានការ​អត់ធ្មត់​តស៊ូ​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការងារ តូចធំ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ​។

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​នៅ​ខែ​នេះ​លោកអ្នក​តែង​ទទួលរង​ការនឿយហត់​ស្ទើរ​ពេញ​មួយខែ មានរឿង​រាវ​ចូលមក​កកូរ​ផ្លូវចិត្ត ហើយ​ផលប៉ះពាល់​នោះ បុរស​តែង​កើតឡើង​ច្រើនជាង​ស្ត្រី​។​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។​

គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់ និង កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​។

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​ប្រពៃ​គួរសម​។​បើ​លោកអ្នក​ចង់​ចេញ​ប្រកប​កិច្ចការងារ ឬ បញ្ចេញ​ប្រាក់កាស​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ទាំង​រយៈពេល​ខ្លី​និង​យូរអង្វែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់ និង កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​។

ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​សប្តាហ៍​ក្រោយ​ដួង​រាសី​បាន​ផ្លាស់ប្តូរ​មក​ប្រសើរ​ឡើងវិញ មិន​ដូច​នៅ​ខែមេសា​នេះ​ទេ​ពោលគឺ​ដួង​រាសី​ស្រុតចុះ​នាំឱ្យ​ជួប​នូវ​បញ្ហា​យាយី​ច្រើន​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ផងដែរ​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក ចរចា ឬ​សម្រុះសម្រួល អ្វីមួយ​ពីព្រោះថា​ការទទួល​ជោគជ័យ​ដូច​គាប់​បំណង​នោះ​មាន​ខ្ពស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់ និង ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​។

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំរោង​ឆ្លង​ចូល​សប្តាហ៍​ក្រោយ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដែល​ធ្វើឱ្យ​ដំណើរ​ជីវិត​រលូន​ល្អ​ដោយ​ពុំមាន​ឧបសគ្គ​អ្វី​ចូល​រារាំង​នាំ​ជួប​ការលំបាក​ច្រើន​នោះឡើយ​។​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​មិន​គិតគូរ​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តែងមាន​ជាប់​ជានិច្ច​។​សម្រាប់​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ពិសេស​តែង​កើតមាន​រឿង​រាវ​ជាមួយ​អ្នកដទៃ​ថែមទៀត​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​វិញ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយក្រោយ​។

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​រឿង​រាវ​មិនល្អ​ឈានចូល​កើត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​កកូរ​ផ្លូវ​ចិត្តច្រើន ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​។

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់ និង បង្ករឿង​រាវ​ដោយ​ប្រការ​ណាមួយ​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ណាត់ជួប​នរណា​ក៏​តែងមាន​ភាពស្រស់​បំព្រង និង មានជោគ​មានជ័យ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង និង ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​។

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។​យីអ៊ុន​របស់លោក​អ្នក​ក្នុងថ្ងៃនេះ​បាន​ងើប​ខ្ពស់ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​ផ្លែផ្កា​ហុច​ឱ្យមក​វិញ​ក៏​សម​ដូច​ប្រកប​ជានិច្ច​។​លោកអ្នក​អាចមាន​ដំណឹង​ល្អ ឬ ដោយមាន​ញាតិមិត្ត​ជួយ​ក្នុង​រឿង​អ្វីមួយ​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។

ឆ្នាំវក

​​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ម្ល៉ោះហើយ​ទើប​ធ្វើឱ្យ​ងាយ​កើត​បញ្ហា​តប់​ប្រ​ម៉​ល់ និង ពិសេស​ទាំង​សាច់​ញាតិមិត្ត​ក៏​តែង​បង្ក​ការ​ថ្នាំងថ្នាក់​នាំ​ពិបាក​ដំណើរ​ជីវិត​រស់នៅ​ដែរ​។​

​ការប្រកប​ការងារ​ពុំ​សូវ​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ ហើយ​ពិសេស​កិច្ចការ​តែង​មិនអាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង ចប់​ដើម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​តែ​យ៉ាងណា​ការរក​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

ឆ្នាំរកា

រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​មាន់នៅ​ខែមេសា និង​ឧសភា​ខាងមុខ​ដំណើរ​ជីវិត​របស់លោក​អ្នកសុខ​ដុម​ទាំង​បញ្ហា​កិច្ចការងារ ជោគ​លាភ​លើ​បញ្ហា​ប្រាក់កាស គ្រួសារ និង​រួមទាំង​សុខភាព​ផង​។​អ្នក​ប្រកបការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង និង ត្រូវ​យកចិត្តទុកដាក់​ជា​លក្ខណៈពិសេស​កាន់តែ​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការប្រែប្រួល​ច្រើន​ឡើយ គឺ​ចំណូល​ជួប​បញ្ហា​តានតឹង​ខ្លាំង​បន្តិច ហើយ​បើ​និយាយ​ពី​ចំណាយ​វិញ​គឺ​សព្វសារពើ​សឹងតែ​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មានការ​ប្រេះឆា​កាលពីមុន​មក ហើយ​ចង់​ផ្សំ​ផ្សា​នាពេលនេះ​ពុំសូវល្អ​ទេ ពីព្រោះ​ថាបើ​ងាយ​ត្រូវរ៉ូវ​ក៏​ងាយ​បាក់បែក​ទៅវិញ​ដែរ​។

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​តែង​លេចចេញ​នូវ​បញ្ហា​មួយចំនួន​យាយី​នាំឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ថ្ងៃនេះ​បើ​លោកអ្នក​ចេញដំណើរ​ប្រកបការងារ​ទី​ឆ្ងាយ​តែង​កើត មានការ​រកាំចិត្ត​និង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​ដំណើរ​ជីវិត​ការប្រកប​ការងារ​រប​ស់លោក​អ្នក​វិញ​មានជោគ​មានជ័យ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ។

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ឡើង​ខ្ពស់ ម្ល៉ោះហើយ​អ្វីៗ​តែង​ជួយ​ទ្រទ្រង់​ឱ្យ​អ្នក​ងើបឡើង​ជាង​សព្វមួយដង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​អាច​ទទួលដំណឹង​អ្វីមួយ​ដែល​ជឿនលឿន​ទៅមុខ​ថែមទៀត​។​ថ្ងៃ​នេះដែរ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕ ប្រភព៖ រស្មីកម្ពុជា

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប