Sopath

· 2019-03-06

រន្ធត់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តតាក់ស៊ី បើកបុកមនុស្សទាំងកម្រោលស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

0

ខេត្តព្រះសីហនុ៖  សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែមីនានេះ មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ រថយន្តតាក់ស៊ីមួយគ្រឿង  បានឈប់ដោះលេខច្រឡំដាក់ D ហើយក្រោយមករថយន្តកបង្ក ក៏បានរអិល និងត្រូវម្ចាស់ជាន់ហ្រ្កាច្រឡំហ្វ្រាំង ក៏បានស្ទុះទៅបុកប្តីប្រពន្ធពីរនាក់ផ្ទប់ជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់ប្តី  ហើយប្រពន្ធរបួសធ្ងន់។

photo_2019-03-05_23-50-22.jpgphoto_2019-03-05_23-50-17.jpg

តាមព័ត៌មានប្រចាំថ្ងៃ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវសេរីភាព ត្រង់ចំណុច មុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ  មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណី បានកើតឡើង បង្កដោយរថយន្ត ១គ្រឿងម៉ាក HIGHLANDED ពណ៌ គយ ពាក់ផ្លាកលេខភ្នំពេញ 2AJ-1584។ រថយន្តបង្កខាងលើនេះ បើកបរដោយឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅដឹកភ្ញៀវពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ពេលអ្នកបើករថយន្តតាក់ស៊ីខាងលើ បានដាក់ភ្ញៀវចុះអស់ពីរថយន្តរួចហើយ ក៏បានបើកទៅកាន់ផ្ទះលក់គ្រឿងរថយន្ត ឬលក់គ្រឿងអគ្គីសនីរថយន្ត មានឈ្មោះថា ជាងជី ដើម្បីប្តូរអំពូលភ្លើង។ ប៉ុន្តែលុះរថយន្តបានបើកមកដល់ចំណុចកើតហេតុខាងលើ ហើយម្ចាស់ត្រៀមចេញពីរថយន្តដោយដាក់លេខ D ហើយរំពេចនោះ  រថយន្ត ក៏រអិលថយក្រោយ រំពេចនោះ អ្នកបើកបររថយន្តតាក់ស៊ីខាងលើ ឃើញដូចច្នេះ ក៏បានស្ទុះទៅជាន់ហ្រ្វាំង ប៉ុន្តែបែរជាជាន់ច្រឡំហ្គារ រថយន្តក៏ស្ទុះទៅមុខបុក បុកម្ចាស់តូប ឬម្ចាស់ផ្ទះចំនួន ០២នាក់ប្តីប្រពន្ធផ្ទប់នឹងជញ្ជាំងផ្ទះ។

photo_2019-03-05_23-50-19.jpgphoto_2019-03-05_23-50-10.jpg

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធមានឈ្មោះ លោក  វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ និងប្រពន្ធឈ្មោះ ទៀង ហុង ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យជនរងគ្រោះឈ្មោះ វ៉ន វាសនា បានស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយពេលនេះ សមត្ថកិច្ចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង ឈ្មោះ ទៀង  ហុង រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ។ ចំណែក ឯវត្ថុតាង រថយន្ត ១គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាល នាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ដែន សីមា

photo_2019-03-05_23-50-02.jpgphoto_2019-03-05_23-50-13.jpg

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស