Toem

· 2019-03-07

គោលការណ៍៤ជួយឲ្យហ្រ្វេនឆាយបង្កើតថ្មីល្បីងំ លក់យីហោបានច្រើន និងឈរជើងបានយូរឆ្នាំ

0

ហ្រ្វេនឆាយអាជីវកម្មថ្មី នៅស្រុកខ្មែរភាគតិចណាស់ដែលមានសាខាច្រើន និងពង្រីកសាខាបានលឿន ពីព្រោះដោយសារតែអាជីវកម្មទាំងនោះ មិនទាន់អាចបញ្រ្ចៀបខ្លួនទៅគ្រប់កន្លែងបាននៅឡើយ ខណៈអាជីវកម្មដែលមានតម្រូវការច្រើន ដូចជា ហ្រ្វេនឆាយកាត់សក់ មិនទាន់មានអ្នកបង្កើតហ្រ្វេនឆាយទៅវិញ។

ចុះបើបើចង់បង្កើតហ្រ្វេនឆាយថ្មីហើយអាចពង្រីកលឿនម្ចាស់យីហោត្រូវធ្វើអ្វីខ្លះ ដើម្បីបង្កើតឱកាសនេះដល់ខ្លួនឯងបាន? ជាការឆ្លើយតបBusiness Cambodia សូមឲ្យលោកអ្នករើសយកអាជីវកម្មសក្តានុពលមួយ រួចហើយយកគោលការណ៍ទាំងនេះទៅប្រើប្រាស់៖

១.កសាងទំនុកចិត្តមុនយកលុយចំណេញ

មានន័យថា លោកអ្នកយកពីភ្ញៀវត្រឹមតែថ្លៃចំណាយ ដែលពួកគាត់ត្រូវប្រើដើម្បីទិញសម្ភារៈ ឬថ្លៃផ្សេងៗទៀតដែលមិនមែនជាលុយបង់ថ្លៃលើស្លាកយីហោ។ និយាយឲ្យងាយយល់ គឺគាត់ចាយលុយទិញពីអ្នកសុទ្ធលើអ្វី ដែលអ្នកបានផ្តល់ឲ្យ ដោយមិនគិតពីការយកឈ្មោះរបស់អាជីវកម្មរបស់អ្នកទៅប្រើប្រាស់។ មិនមែនមិនយករហូតនោះទេ ប្រសិនបើអ្នកយល់ថាថ្ងៃរយៈពេលណាមួយអ្នកគួរគិតគូរយកប្រាក់ចំណេញពីគាត់ក៏យកចុះ ប៉ុន្តែយកក្រោយពេលដែលពួកគាត់បានចំណេញរួច ហើយទុកចិត្តថាមិនខកចិត្តក្រោយប្រើយីហោអ្នកទៅរកស៊ី។

២.ម្ចាស់យីហោសុខចិត្តចំណេញតិច តែឲ្យអ្នកទិញចំណេញច្រើន

យកចំណេញតិច តែមានសាខាច្រើនជាជម្រើសមួយល្អសម្រាប់យីហោក្នុងស្រុក ដើម្បីពង្រីកខ្លួនពីព្រោះចំនួនតិចតួចពេក និងពង្រីកយឺតយ៉ាវធ្វើឲ្យកេរ្តិ៍ឈ្មោះយីហោនោះមិនខ្លាំងក្លានោះឡើយ ហើយរឹតតែសំខាន់នោះ ចង់ចំណេញធំនៅថ្ងៃក្រោយក៏អាចមានជម្រើសច្រើនសម្រាប់លោកអ្នក។

៣.ទាល់តែខំទើបបានផលច្រើន

ត្រង់ចំណុចនេះសំដៅដល់ម្ចាស់យីហោ និងអ្នកទិញយីហោនោះ គឺត្រូវមានគោលការណ៍រួមនេះ ដើម្បីបំពេញចន្លោះខ្វះខាតពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាក៏ដោយចុះ ចង់មិនចង់ គោលការណ៍នៅតែអាចជួយឲ្យអ្នកទិញទទួលបានចំណូលខ្ពស់ ហើយម្ចាស់យីហោក៏កក់ក្តៅក្នុងចិត្តច្រើនដែរ ម្លោះហើយទើបយីហោល្បីMcdonald’s បានចងរូបមន្តមួយឲ្យអ្នកទិញសិទ្ធពីខ្លួនត្រូវនៅជាប់នឹងហាងជាប្រចាំតែម្តង។

៤.ប្រើម៉ូដែលអាជីវកម្មចុងក្រោយ

ប្រើម៉ូដែលអាជីវកម្មចុងក្រោយ នឹងជួយឲ្យយីហោក្នុងប្រភេទអាជីវកម្មនីមួយៗរីកចម្រើន និងគ្មានទីបញ្ចប់ឡើយ គ្មានទីបញ្ចប់ព្រោះតែការវិវត្តន៍ខ្លួនឥតឈប់ឈរនឹងចាក់បញ្ឆេះឲ្យម៉ាស៊ីននៅតែដើរទៅមុខទោះបីពិភពលោកជឿនលឿនដល់ចំណុចណាក៏ដោយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស