ការិយាល័យរួមកំពុងមានភាពពេញនិយមនៅទីក្រុងភ្នំពេញ

Harbor Property 2022-07-18 11:16:19
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ការិយាល័យ រួម គឺជាកន្លែងធ្វើការដែលកំពុងមានភាពពេញនិយមនៅប្រទេសកម្ពុជា ដោយសារវាមានតម្លៃធូរថ្លៃ និងផ្ដល់ជម្រើសច្រើនដល់អ្នកជួល ជាពិសេសអ្នកធ្វើគម្រោងរយៈពេលខ្លី ឫមធ្យម មានគ្នា២ឫបីនាក់។ ថ្ងៃនេះ Harbor Property សូមណែនាំកន្លែងធ្វើការរួមដែលគេនិយមហៅថា co-working space មកណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់ ដោយមើលឃើញថាទីផ្សារអ្នកធ្វើការបណ្តែត ឬការងារក្រៅម៉ោង Freelancer មានកាន់តែច្រើននៅទីក្រុងភ្នំពេញ។

អ្នកធ្វើការ Freelance ភាគច្រើន ជាអ្នករចនាក្រាហ្វិក អ្នកសរសេរអត្ថបទ និងអ្នកជំនាញផ្នែកទីផ្សារឌីជីថលជាដើម ដូចនេះរសនិយមរបស់ពួកគេគឺបែបទាន់សម័យ។ ខាងក្រោមជាការិយាល័យសម្រាប់ជួលប្រភេទ co-working space មួយចំនួន ដែលមានទីតាំងអំណោយផល និងផ្តល់ជូនសេវាកម្មល្អសម្រាប់អ្នកជួល។

ខណ្ឌបឹងកេងកង ជាតំបន់ប្រកបដោយភាពសម្បូរបែបទាំងការរស់នៅ និងកន្លែងធ្វើការ ហើយ សម្រាប់អ្នកធ្វើការក្នុងតំបន់នេះក៏មានផ្តល់ជូនទាំងការិយាល័យពេញលេញ និងការិយាល័យរួម (co-working space) ផងដែរ

សម្រាប់អ្នកដែលស្វែងរកការិយាល័យសម្រាប់ជួល Harbor Property សូមណែនាំ Rise commercial ដែលជាប្រភេទអគារពាណិជ្ជកម្ម ដែលស្ថិតនៅសង្កាត់បឹងកេងកង១ នៅជិតវិមានឯករាជ្យ ដែលបើកបម្រើពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:៣០នាទីព្រឹកដល់់ម៉ោង ៦ល្ងាច ហើយថ្ងៃចុងសប្តាហ៍បើកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។ អគារការិយាល័យនេះមានផ្តល់ជូនជាលក្ខណៈការិយាល័យរួម ការិយាល័យដាច់ដោយឡែក ដែលជួលជាលក្ខណៈបែបឯកជន និងមានបន្ទប់ប្រជុំ។

ការផ្តល់ជូនការសំអាត សំភារៈការិយាល័យផ្សេងៗ និងមានជាបន្ទប់ប្រជុំសម្រាប់ធ្វើការប្រជុំផ្ទាល់ខ្លួន មានបម្រើជាកាហ្វេ និងភេសជ្ជៈជាច្រើនមុខផងដែរ។  នៅជាន់ខាងលើបង្អស់មានផ្តល់ជូនជាការកំសាន្តដូចជា៖ កីឡាស្នូកឃ័រ អាងហែលទឹក កន្លែងសម្រាប់លំហែកាយ ដើម្បីបំបាត់អារម្មណ៍តានតឹងជាដើម។ ទីតាំងដ៏ល្អថែមទាំងមានសេវាកម្មបម្រើដ៏ល្អ វាពិតជាសាកសមសម្រាប់មនុស្សទាន់សម័យ។

ក្រៅពីនេះ សម្រាប់ការិយាល័យសម្រាប់ជួលដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ក៏មានច្រើនផងដែរជាមួយតម្លៃសមរម្យ។  MetzCamp Coworking Space ការផ្តល់ជូនមានភាពស្រដៀងគ្នាដូចការិយាល័យខាងលើដែរ គ្រាន់តែទីតាំងនិងទំហំក៏ដូចជាបរិក្ខា នៅមានកម្រិតនៅឡើយ ប៉ុន្តែទោះជាយ៉ាងយើងអាចនិយាយបានថាវាអាចទទួលយកបាន ដោយហេតុតែវាមានទីតាំងអំណោយស្ថិតនៅក្នុងខណ្ឌបឹងកេងកង

ការិយាល័យរួមសម្រាប់ជួលមិនត្រឹមតែមាននៅក្នុងខណ្ឌបឹងកេងកងប៉ុណ្ណោះទេ ខណ្ឌទួលគោក ដែលជាតំបន់ប្រកបដោយសក្តានុពលទាំងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម មានទាំងការិយាល័យរួម និងការិយាល័យពេញលេញ។ ខណ្ឌទួលគោកមាន  The commune ដែលជាប្រភេទអគារពាណិជ្ជកម្្ម ដែលរួមបញ្ចូលគ្នាទាំងកន្លែងស្នាក់នៅ និងកន្លែងធ្វើការ និងអគារពាណិជ្ជកម្ម Phnom Penh Square ដែលមានក្រុមហ៊ុនល្បីៗជាច្រើនបានបោះទីតាំងនៅទីនោះផងដែរ។

សង្កាត់ដែលមានប្រជាប្រិយភាព និងសន្ទុះនៃការអភិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងខណ្ឌនេះមានដូចជា៖ បឹងកក់១ និងបឹងកក់២ ដែលមានអចលនទ្រព្យប្រមាណ២២៧កំពុងដាក់លក់ ឬជួល ក្នុងនោះអចនទ្រព្យមួយចំនួនបានសម្រេចការសាងសង់ និងខ្លះកំពុងស្ថិតនៅក្នុងដំណាក់ការសាងសង់ផងដែរ។

លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់ជួលឬលក់ ជាពិសេសការិយាល័យសម្រាប់ជួល តាមរយៈគេហទំព័រ Harbor Property ឬអាចទាញយកកម្មវិធីទូរសព្ទ របស់យើងដោយឥតគិតថ្លៃ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

Harbor Property

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ការណែនាំពិសេស

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប