ត្រូវតែធ្វើជាអ្នកលក់អនឡាញ ទើបបានជាមានឆាប់ឬ?

ប្រជុំអត្ថបទកម្សាន្ដ 2022-08-11 17:03:45
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

សង្គមថ្មី សម័យនេះ អាជីវកម្មមួយចំនួនត្រូវាបនផ្ដោតមកលើវិស័យអនឡាញ រហូតដល់មានមនុស្សមួយចំនួនតូច យល់ឃើញថា ចង់អោយជីវិតខ្លួនជោគជ័យ ចង់ក្លាយជាអ្នកមានឆាប់ ត្រូវតែជាអ្នកលក់អីវ៉ាន់អនឡាញ...តើគំនិតនេះពិតជាត្រឹមត្រូវមែនទេ?

(រូបតំណាង)

មិនពិតទេ អ្នកណាក៏អាចជោគជ័យ និងមានលុយកាក់ចាយច្រើនដែរ ឱ្យតែគេចច្បាស់លើអាជីពដែលខ្លួនកំពុងប្រកបមុខរបររកស៊ីមួយនោះ។ ពិតណាស់ មិនថាអ្នកជាអ្វី ធ្វើការអ្វី រួមទាំងអ្នកលក់ផងដែរ សុទ្ធតែមានឱកាសរកលុយបានច្រើន និងជោគជ័យដូចគ្នា។ ជាក់ស្តែងកសិករ ដែលប្រាកដប្រជា ក្នុងមុខរបរកសិកម្ម មានគំនិតច្នៃប្រឌិត ជំនាញបទពិសោធន៍ពិតប្រាកដនោះ គេក៏អាចរកចំណូលបានច្រើន មានសិទ្ធិ ក្លាយជាសេដ្ឋីបានដែរ។ វិចិត្រករ ដែលច្បាស់លាស់ មានឯកលក្ខណៈ ចំពោះស្នាដៃរបស់ខ្លួន លក់គំនូរស្នាដៃរបស់ខ្លួន ម្ដងៗក៏រកលុយបានមិនតិច ច្រើនណាស់ផងដែរ។ សិល្បករ ដែលល្បី ពូកែសំដែង មិនខ្វះការងារទេ ហើយថែមទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ទៀតផង។ អ៊ីចឹងហើយ មិនមែនមានតែការរកស៊ីលក់អ៊ីវ៉ាន់អនឡាញតែមួយមុខទេ ដែលធ្វើឱ្យពួកគេក្លាយជាអ្នកមាន ទ្រព្យសម្បត្តិចាយហូរហៀរនោះ។

ត្រូវចងចាំថា ការធ្វើការងារ ឬកិច្ចការ ដែលយើងចូលចិត្ត ហើយពេញចិត្ត ចង់ធ្វើ ទោះជាការងារដែលអ្នកផ្សេងមិនចាប់អារម្មណ៍ចង់ធ្វើក៏ដោយ ក៏វាធ្វើឱ្យយើងសប្បាយចិត្ត បង្កើតទ្រព្យធនដោយខ្លួនឯង ហើយនោះវាជាកិច្ចការដ៏ល្អប្រពៃដែល យើងនឹង ខិតខំធ្វើវាដោយយកចិត្តទុកដាក់ ថ្នាក់ថ្នម ដោយក្ដីស្រលាញ់ជារៀងរហូត។

អត្ថបទដើមដោយ: តារា

សេចក្តីថ្លែងការណន៍ដើម:

ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត​ បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប