បង្ហោះផ្សាយ

ខ្មែរ

Seda

· 2019-03-09

ច្បាស់ការណ៍! Spurs ទៅលេងនៅកីឡដ្ឋានថ្មីនៅខែក្រោយ

0

Tottenham ទីបំផុត នឹងលេងប្រកួតដំបូងនៅកីឡដ្ឋានថ្មីរបស់ខ្លួននៅសប្ដាហ៍ទីមួយនៃខែមេសាខាងមុននេះ ក្រោយរង់ចាំអស់រយ:ពេលជាច្រើនឆ្នាំ។

មែនទែនទៅផែនការវិលទៅកីឡដ្ឋាន White Hart Lane ថ្មីនេះកើតឡើងតាំងពីខែកញ្ញាឆ្នាំ២០១៨មកម្ល៉េះប៉ុន្តែត្រូវបានពន្យារពេលជាច្រើនខែ ដោយសារការសាងសង់មានការយឺតយ៉ាវ និងរាំងស្ទះបញ្ហាបច្ចេកទេសមួយចំនួន។

តាមការប៉ាន់ស្មានកីឡដ្ឋានថ្មីបានចំណាយប្រាក់អស់ប្រមាណ ៧៥០លានផោន ហើយបានប្រើប្រាស់បច្ចេកវិទ្យាប្ដូរទីលានបាល់ទាត់ និងបាល់ឱបដោយស្វ័យប្រវត្តិលើកដំបូងនៅក្នុងប្រទេសអង់គ្លេស។ Spurs នៅរដូវកាល ២០១៨-១៩នេះបានប្រើប្រាស់កីឡដ្ឋាន Wembley ធ្វើជាទឹកដីរបស់ខ្លួនដោយ ១៤ប្រកួតឈ្នះ៩ និងស្មើ១៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស