
Wow Cambodian
· 2022-08-16
មូលហេតុដែលប្រាសាទសក្ល ដ៏វិចិត្រនៅខេត្តកំពង់ឆ្នាំង មានកំពូលចេតិយ និងជណ្ដើរឡើងពីស៊ីម៉ង់តិ៍
#ប្រាសាទសក្ល# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ខេត្តកំពង់ឆ្នាំង#
5253
ខេត្តកំពង់ឆ្នាំងបាំងភ្នំកង្រី គឺជាប្រយោគមួយនៅក្នុងបទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត ឆ្លុះបញ្ចាំងអំពីរឿងរ៉ាវ និងអាថ៌កំបាំង រួមជាមួយភាពសំបូរបែបជាច្រើនរបស់ខេត្តនេះ ដែលអ្នកសិក្សាគួរយកចិត្តទុកដាក់និងស្វែងយល់។
ល្បីខាងមានព្រះវិហារព្រះពុទ្ធសាសនា ដ៏ចំណាស់ៗ ធនធានធម្មជាតិ សិប្បកម្មធ្វើក្អមឆ្នាំង ខេត្តកំពង់ឆ្នាំក៏មានប្រាសាទបុរេអង្គរ ជាច្រើនដែលនៅសេសសល់រូបរាង ក្នុងនោះប្រាសាទប្រុស ឬប្រាសាទសក្ល និងប្រាសាទកំពង់ព្រះនៅមានក្បូរក្បាច់លម្អិត និងគង់វង្សបានយូរជាងគេ ទោះបីជាមានអាយុកាលលើស ១ពាន់ឆ្នាំទៅហើយក្ដី។

ប្រាសាទប្រុស ឬ ហៅថា ប្រាសាទសក្ល ជាប្រាសាទស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាប្រាសាទឥដ្ឋ កសាងក្នុងសតវត្សទី៨។ ប្រាសាទនៅរក្សារូបរាងប្រាសាទស្ទើរពេញលេញ ព្រមទាំងក្បាច់រចនាលម្អជាប់ជញ្ចាំងប្រាសាទ ក៏ដូចចម្លាក់ផ្ដែរ និង សសរពេជ្រជាប់នឹងតួប្រាសាទតែម្ដង។
ដោយសារមានការគោរពបូជាពីសហគមន៍ក្នុងតំបន់ជុំវិញប្រាសាទ ប្រាសាទត្រូវបានគេកសាងកំពូលរាងដូចកំពូលចេតិយពីស៊ីម៉ង់តិ៍ និង ជណ្ដើរឡើងដល់ទ្វារចូលប្រាសាទ។ លុះដល់បច្ចុប្បន្ន ប្រាសាទនេះក៏ត្រូវបានអភិរក្ស ជួសជុល តាមបច្ចេកទេស និង បច្ចេកវិទ្យានាសម័យទំនើបនេះ៕



អត្ថបទកែសម្រួល៖ WowCambodian/ រូបភាព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ផ្ដែរប្រាសាទរចនាបថខ្មែរ លេចឡើងលើខ្នងព្រះពុទ្ធបដិមាថៃយ៉ាងចម្លែក ដោយមិនដឹងមូលហេតុច្បាស់លាស់
រូបភាពដ៏កម្រកាលពី ៦៤ឆ្នាំមុន ការរត់កាន់ភ្លើងគប់នៅប្រាសាទអង្គរគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី GANEFO
ប្រាសាទមួយទៀតនៅខេត្តព្រះវិហារ ដែលមានរូបរាងប្លែកស្រដៀងពើង មានចម្លាក់លើថ្មធម្មជាតិ
ពាក្យបាត់ដំបងមកពី តាកាហេជ្រុះដំបងទៅក្នុងស្ទឹង មិនមែនស្តេចដំបងគ្រញូងចោលដំបងឱយបាត់ក្នុងព្រៃទេ?
យោបល់ទាំងអស់ (0)