បង្ហោះផ្សាយ

ខ្មែរ

Chanthavy

· 2019-03-11

លោក Solari មិន​ច្បាស់​ពី​អនាគត​ខ្លួន ខណៈ Real វាយបក​ឈ្នះ​Valladolid

0

កីឡា ៖ Real Madrid បានវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Real Valladolid ដោយលទ្ធផល៤-១ ក្នុងក្របខ័ណ្ឌ La Liga កាលពីយប់មិញប៉ុន្តែគ្រូបង្វឹកលោក Santiago Solari និយាយថា មិនច្បាស់ពីអនាគតខ្លួន។

៤គ្រាប់របស់ Real រកបានដោយកិឡាករ Raphael Varane នាទីទី ៣៤ Karim Benzema នាទីទី ៥១និង៥៩ និងគ្រាចុងក្រោយដោយកីឡាករ Luka Modric។ចំណែក១គ្រាបរបស់ក្រុមម្ចាស់ផ្ទះ Valladolid រកបានដោយកីឡាករ Anuar នាទីទី២៩។

Real បានទទួលជ័យជម្នះត្រឹមតែ២លើកប៉ុណ្ណោះក្នុងចំណោមការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេ ដោយតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន១២ពិន្ទុ។

ក្រោយចប់ការប្រកួត អ្នកសារព័ត៌មានសួរថា តើលោកអាចរក្សាការងារជាអចិន្ត្រៃនៅក្នុងខែវិច្ឆិកានេះឬយ៉ាងណា។លោក Solari បាននិយាយថាលោកមិនអាចឆ្លើយសំណួរនេះបានទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស