ប្រជុំអត្ថបទកម្សាន្ដ

· 2022-09-16

ប្រលោមលោក: គូដណ្តឹងឆ្នាស់លោកគ្រូពេទ្យសង្ហា ភាគ៣០

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

5105

ថេជុន ឃើញមនុស្សស្រីតែងខ្លួនស្អាត យកធុងសំរាមគ្របក្បាល ហើយអេះក្បាល ខ្វាច់ៗ

"ស្អាតតែឆ្កួត!!” នៅពេលផុតពីគ្រោះថ្នាក់ នាងក៏យកធុងចេញពីក្បាល ខ្ទឹម...ក្លិនអស់ទាស់តម្តង។

គីវ៉ូ យក ដៃបិទច្រមុះ ”ស្អុយ”

"អើ ស្អុយពិតមែនហ្នឹងណា" នាងហិតសំលៀកបំពាក់ខ្លួនឯង ហើយសើចអត់ជាតិ គឺវ៉ូ ដើរគេចធ្វើដូចជាខ្ពើមឆ្នើម

"យើងដើរចេញឆ្ងាយពីខ្ញុំទៅល្អជាង ខ្ញុំចង់ក្អួត"

គឺនយ៉ង ពេបមាត់ដោយការខ្នាញ់ 

"ស្អុយបន្តិចបន្តួច ធ្វើជាស្អប់"

"ត្រីរស់ អន្ទង់ ១គីឡូត ២ម៉ឺនវ៉ុនទេ"

(រូបតំណាង)

គឺនយ៉ង ផ្ទៀងត្រចៀកនៅពេលបានឮការប្រកាស...នាងស្ទុះ សំដៅទៅកាន់រទេះលក់តី្រនោះ។

"អោយយ!!...របស់បញ្ចុះតំលៃ ខ្ញុំនឹករបស់បញ្ចុះតំលៃ" 

គីវ៉ូ ធ្វើមុខស្រឡាំងកាំង 

"យូជីន នាងគិតទៅណាហ្នឹង?"

គឺនយ៉ាងសប្បាយចិត្តធ្វើដូចជាបរកញ្ញាដែលទើបតែទទួលបាន ជ័យលាភី 

" ត្រីរ៉ស់...អន្ទង់ ឯងពិតជាគួរឱ្យស្រលាញ់ និងចង់ថ្នាក់ថ្នមណាស់” 

គីវូ៉ ដើរតាមនាងដោយទឹកមុខអ៊ូរម៉ូវ "នាងធ្វើអី?"

"ខ្ញុំទិញត្រីរ៉ស់ហ្នឹងណា ចេះសួរទៅកើត គិតថាជាត្រីបាឡែនរឺ យា៉ងម៉េច?" គេរំខានការទិញត្រីរបស់នាង គឺនយ៉ង ក៏មួរម៉ៅដាក់គេតែម្ដង គីវ៉ូ ជ្រួញចិញ្ចើម គិតមិនយល់...យូជីន ជាអ្នកនាង high show មានឋានៈជាអ្នកមាន មានការ មើលថែយ៉ាងល្អ ហើយនាងមកទិញត្រីបញ្ចុះតំលៃធ្វើអី?

គឺនយ៉ង បើកកាបូបលុយមើល នាងធ្វើមុខដូចជាភ្ញាក់ផ្អើល នៅក្នុងកាបូបមានលុយដល់ទៅរាប់សែនវ៉ុនទៅហើយ... នាងគិតអីបន្ត ទៀត?

"អាយ...លុយមិនគ្រប់ ភ្លេចសុំលុយលោកតាបាត់ទៅហើយ ” 

"ខ្ញុំចេញឱ្យសិនក៏បានដែរ” គឺវ៉ូ ប្រញាប់ឱ្យលុយទៅអ្នកលក់ ធ្លាក់ក្នុងល្បិចរបស់នាងហើយ នេះគេហៅថាបាញ់១គ្រាប់បានសត្វដល់ទៅ២. នាងសាកល្បងមើលចិត្តគេថាមានទឹកចិត្តរឺអត់ ហើយក៏ចង់បានរបស់ free ដែរ។ 

"បងពេទ្យចេញឲ្យមែនទេ? ខ្លាចចិត្តដល់ហើយ...អញ្ចឹងយក ៩គីឡូណា៎"

"ហាស..." គេស្រឡាំងកាំងតែម្ដង នេះរឺជាការសំដែងថាខ្លាច ចិត្ត? គិតថាទិញតែ ២គីឡូ តែដល់មានគេចេញលុយឱ្យ ក៏យក ៩គីឡូចេះតែម្តង ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)