បង្ហោះផ្សាយ

ខ្មែរ

Sonith

· 2019-03-18

ចិនបញ្ជាឲ្យផ្អាកប្រើ យន្តហោះ ក្រុមហ៊ុន Boeing 737 MAX

0

បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះសម្លាប់មនុស្សជាង១៥០នាក់ នៅប្រទេស អេត្យូពី អាជ្ញាធរនៅប្រទេសចិន បានសម្រេចចេញបញ្ជាឲ្យ ក្រុមហ៊ុនអាកាសចរណ៍ ផ្អាកការប្រើប្រាស់យន្តហោះ Boeing 737 MAX ជាបណ្តោះអាសន្ន ចាប់ពីម៉ោង៦ព្រលប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះតទៅ ដោយរង់ចាំការជូនដំណឹងសារជាថ្មី ។

យន្តហោះដឹកអ្នកដំណើរ អាកាសចរណ៍ អេត្យូពី មួយគ្រឿង 737 MAX 8 ជើងហោះហើរទៅកាន់ទីក្រុង ណៃរ៉ូប៊ី បានធ្លាក់ប៉ុន្មាននាទីប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ សម្លាប់មនុស្សទាំងអស់១៥៧នាក់ ។ មូលហេតុនៃការធ្លាក់យន្តនេះ នៅមិនទាន់ដឹងឡើយ ។

នេះជាហេតុការណ៍ទីពីរហើយ អំពីយន្តហោះក្រុមហ៊ុន ប៊ូអ៊ីង 737 MAX ដែលជួបមានគ្រោះថ្នាក់ បន្ទាប់ពីក្រុមហ៊ុនផលិតយន្តហោះនេះ ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៧រៀងមក ។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC)បញ្ជាក់នៅថ្ងៃទី១១ ខែមីនាថា ខ្លួននឹងបញ្ជាក់ ប្រាប់ជូនអំពីការបន្តប្រើប្រាស់យន្តហោះនេះទៀត តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ប៊ូអ៊ីង និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នៅពេលដែលការធានាសុវត្ថិភាពហោះហើរប្រកបស្តង់ដារខ្ពស់ហើយនោះ ។

ប្រភពបញ្ជាក់ថា គ្រោះថ្នាក់ទាំងពីរលើក សុទ្ធតែទាក់ទងយន្តហោះប្រភេទថ្មី ប៊ូអ៊ីង 737-8 ។ វាកើតឡើង នៅពេលដែលយន្តហោះចេញដំណើរប៉ុន្មានស្រដៀងគ្នា ។ ដូច្នេះតាមកិច្ចព្រៀងព្រៀង ចិនមានសិទ្ធិនៅក្នុងការផ្អាកផងដែរ ការពន្យារទិញ ឬពន្យារការប្រើប្រាស់ ដោយសារតែបញ្ហាសុវត្ថិភាពជាចម្បងចំពោះអ្នកដំណើរគ្រប់រូប ។

អាកាសចរណ៍ចិនសព្វថ្ងៃនេះ មានយន្តហោះ ក្រុមហ៊ុន ប៊ូអ៊ីង 737 MAX ចំនួន៩៦គ្រឿង កំពុងដំណើរការប្រើប្រាស់ ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន ។

សូមបញ្ជាក់ថា នៅក្នុងខែតុលា ឆ្នាំ២០១៨ យន្តហោះ 737 MAX 8 ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ឥណ្ឌូនេស៊ី បានធ្លាក់នៅវេលា នាទី ទី១៣ បន្ទាប់ពីហោះហើរចេញពីទីក្រុង ហ្សាកាតា តាមជើងហោះហើរក្នុងស្រុក សម្លាប់អ្នកដំណើរ និងអាកាសយានិកទាំងអស់១៨៩នាក់។ មកដល់ពេលនេះ បញ្ហាគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត និងគ្មានការទម្លាយព័ត៌មានលម្អិតនោះឡើយ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស